ផលិត​ផល​ទាំង ២៥ នេះ​ចេញ​មិន​បាន​ប៉ុន្មាន​ផង​ក៏​ដាំ​ដូង​ចេញ​ពី​ពិភពលោក​ទៅ​វិញ

  • 2018-05-07 10:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​លក់​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​នានា មិន​ថា​ជា​ក្រុមហ៊ុន​ថ្មី​ថ្មោង​ ឬ​ក្រុមហ៊ុន​យក្ស​នោះ​ទេ សុទ្ធ​តែ​មាន​ការ​លំបាក ព្រោះ​បើ​មិន​បាន​សិក្សា​ពី​ទីផ្សារ តម្រូវការ​អ្នក​ប្រើប្រាស់ និង​កត្តា​តម្លៃ​ជា​ដើម​នោះ​ អាច​ធ្វើ​ឲ្យ​ផលិតផល​ដែល​ទើប​នឹង​ចេញ​នោះ ដាំ​ក្បាល​ចុះ​ ហៅ​លែង​ឮ រហូត​ដល់​បញ្ឈប់​ការ​ផលិត​តែ​ម្ដង។

ទាក់​ទិន​នឹង​បញ្ហា​នេះ Sabay សូម​នាំ​យក​ផលិត​ផល​ទាំង ២៥ ដែល​មាន​ខ្លះ​មក​ពី​ក្រុមហ៊ុន​យក្ស ដូច​ជា Apple Samsung និង​ Microsoft ជា​ដើម​ ដែល​នៅ​តែ​មិន​អាច​ឈរ​ជើង​ក្នុង​ទីផ្សារ​បាន៖

២៥. ១៩៥៧ រថយន្ត Ford Edsel

លក់​មិន​ដាច់​ដោយសារ​ប្រជាជន​អាមេរិក​កាលនោះ​ចង់​បាន​ឡានរាង​តូច និង​សន្សំ​សំចៃ​ជាង​នេះ

**២៤. ១៩៧៥ SONY Betamax**

ជាអតីត​គូ​ប្រជែ​ង​ម៉ាស៊ី​ន​ចាក់​កាសែត​ធំៗ (VHS) តែ​មិន​អាច​ដើរ​ក្នុង​ទី​ផ្សារ​បាន​ដោយ​សារ​តែ​វា​ផលិត​សម្រាប់ តែ​ផលិតផល Betamax ផ្ទាល់​របស់​ខ្លួន

២៣. ១៩៨៥ Coke ថ្មី

ប្រើរូប​មន្ត​ថ្មី​បាន​ត្រឹម​ប៉ុន្មាន​អាទិត្យ​ក៏​ប្ដូរ​ទៅ​ប្រើ​រូបមន្ត​ចាស់​វិញ

២២. ១៩៨៩ ១៩៩២ Pepsi A.M. និង Crystal Pepsi

ជា​គូ​ប្រជែង​នឹង Coco cola សម្រាប់​អ្នក​ផឹក Coca ពេល​ព្រឹក

២១. ១៩៨៩ RJ Reynold បារី​ដែល​គ្មានផ្សែង

បារី​គ្មាន​ផ្សែង​នេះ​មិន​ដំណើរ​ការ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ទិញ​ដែរ

២០. ១៩៩០ ទឹក​ពិសា Coor Rocky Mountain Spring Water

ក្រុមហ៊ុន​នេះ​ល្បី​ខាង​ផលិត​ស្រាបៀរ បែក​គំនិត​ទៅ​ផលិត​ទឹក​សុទ្ធ ក៏​ត្រូវ​បោះ​បង់​ចោល​អាជីវកម្ម​ទឹក​សុទ្ធវិញ

១៩. ១៩៩៣ Apple Newton

ផលិតផល​ពី​ Applea ប្រភេទ​ជា PDA ដែល​មានតម្លៃ​ដល់​ទៅ ៧០០ដុល្លារ​នា​កាល​នោះ

១៨. ១៩៩៥ Microsoft Bob

ជា interface ដែល​ស៊ី​កម្លាំង​ម៉ាស៊ីន​ខ្លាំង​សម្រាប់​កុំព្យូទ័រ​នាសម័យ​នោះ

១៧. ១៩៩៥ Nintendo Virtual Boy

ឧបករណ៍ VR ឆ្នាំ ១៩៩៥

១៦. ១៩៩៦ ប៊ឺហ្គឺរ McDonald's Arch Deluxe

លក់​មិន​ដាច់ Burger មួយនេះ

១៥. ១៩៩៧ Orbitz Soda

រស​ជាតិ​មិន​ឆ្ងាញ់

១៤. ១៩៩៨ Friyo-lay WOW!​ chips

ធ្វើឲ្យ​អ្នក​ញ៉ាំ​របស់​នេះ​លើល​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

១៣. ១៩៩៩ ទឹកដោះ​គោ​ជូ Cosmopolitan

នេះមិន​មែន​ទឹក​ដោះគោ​ជូ​ទេ តែ​ក្រុមហ៊ុន​ដែល​ផលិត​ទស្សនាវដី​នេះ​ហើយ​ ដែល​ផលិត​ទឹក​ដោះគោ​ជូ​នេះ

១២. ២០០៦ Microsoft Zune

ចង់​លោត​ជាមួយ iPod លោត​អត់​ដល់ ធ្លាក់​វិញ​ខ្ពាក់

១១. ២០០៦ Mobile ESPN

ក្រុមហ៊ុន​ប៉ុស្ដិ៍​ទូរទស្សន៍​កីឡា​ ចង់​លក់​ទូរសព្ទ​ដៃ

១០.២០០៦ HD-DVD

ផលិត​ដោយ Toshiba ជាគូ​ប្រជែង របស់ Sony Blue Ray

៩. ២០០៧ Joost

ជា​សេវាកម្មទូរទស្សន៍​ តែ​មិន​ឈ្នះ​គូ​ប្រជែង Hulu

៨. ២០០៨ Google Lively

ដូច​ហ្គេម Avatar អុី​ចឹង

៧. ២០០៩ JooJoo

អតីត​គូ​ប្រជែង iPad

៦. ២០០៩ The Nook

អត់​មាន​ទី​ផ្សារ​សម្រាប់ E-Reader មួយ​នេះ

៥. ២០១១ Qwikster

ច្រឡំ​និយាយ​ថា Netflix ជ្រើស​រើស​ខ្លួន​ជា​សេវាកម្ម​ជួល DVD មាន​អី Netflix ធ្វើ​ស៊ី

៤. ២០១១ HP Touchpad

អតីត​គូ​ប្រជែង iPad មួយ​ទៀត​ហើយ

៣. ២០១៣ Facebook Home

ចង់​ធ្វើ Themes ឬ Interface សម្រាប់ដាក់​លើ​ទូរសព្ទ​តែ​ម្ដង

២. ២០១៤ Amazon's Fire Phone

លក់ Tablet មិន​អស់​ចិត្ត​ចង់​ផលិត​ទូរសព្ទ​ទៀត មាន​អីលែង​ផលិត​បាត់

១. ២០១៦ Samsung Galaxy Note 7

ជើង​ឯក​បាន​ទៅ​លើ Galaxy Note 7 ដែល​បាន​ផ្ទុះ​ឆេះ​ជា​រឿយៗ ដោយ​សារ​បញ្ហា​ថ្ម

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ