កូនឆ្កែកម្សត់ធ្លាក់ចូលលូ វិស្វករឥណ្ឌាច្នៃដ្រូនសង្រ្គោះ ប្រើពេលមិនដល់ប៉ុន្មានម៉ោងផង (មានវីដេអូ)
- 2018-05-07 07:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនឆ្កែកម្សត់ធ្លាក់ចូលលូ វិស្វករឥណ្ឌាច្នៃដ្រូនសង្រ្គោះ ប្រើពេលមិនដល់ប៉ុន្មានម៉ោងផង (មានវីដេអូ)
ចន្លោះមិនឃើញ
សារព័ត៌មាន NDTL របស់ឥណ្ឌាបានរាយការណ៍អំពីវិស្វករម្នាក់ដែលកែច្នៃដ្រូន ដើម្បីជួយកូនឆ្កែមួយក្បាលដែលនៅជាប់នៅក្នុងលូនាទីក្រុងញូដេលី ប្រទេសឥណ្ឌា។
ដំបូងឡើយលោក Milind Raj បានឮសំឡេងកូនឆ្កែយំចេញពីលូនៅចន្លោះផ្លូវ ដែលលោកដើរឆ្លងកាត់។ អ្នកនៅជិតនោះបាននិយាយថា ពួកគេបានឮកូនឆ្កែយំ ២ថ្ងៃមកហើយ តែគ្មាននរណាចុះទៅជួយព្រោះលូនោះគគ្រិចខ្លាំងពេក និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
លោក Raj ក៏សម្រេចចិត្តនឹងជួយកូនឆ្កែនេះដោយប្រើចំណេះដឹងរបស់លោក ព្រោះលោកមានបទពិសោធន៍ក្នុងវិស័យ AI និងគ្រឿងយន្តស្រាប់។ អ្វីដែលលោកត្រូវការគឺគ្រឿងបង្គំប៉ុណ្ណោះ។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង លោកបានធ្វើក្រញាំដៃដែលភ្ជាប់ជាមួយដៃមនុស្សយន្ត និងចងភ្ជាប់ទៅនឹងដ្រូនស្លាប ៦ ដែលលោកបានកែច្នៃក្នុងមន្ទីរពិសោធន៍លោកផ្ទាល់ក្នុងក្រុង Lucknow។
ចំពោះដ្រូនលោកបង្កើតបានជាង ២ឆ្នាំ តែចំពោះដៃនិងក្រញាំ លោកទើបនឹងបង្កើតសម្រាប់ជួយសង្គ្រោះកូនឆ្កែដ៏កម្សត់នោះប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសនោះ គឺនៅក្នុងក្រញាំដៃនេះមានបង្កប់ sensor ដែលអាចចាប់ចង្វាក់បេះដូង និងដង្ហើមបាន ដើម្បីកុំឲ្យវារឹតខ្លាំងពេកពេលចាប់យកកូនឆ្កែ ដែលអាចឲ្យវាងាប់បាន។
ភ្លាមៗនោះលោកបានយកដ្រូនទៅជួយកូនឆ្កែភ្លាមៗ បន្ទាប់ពីផ្គុំចប់។ ដោយសារតែវាជាប់នៅលើមាត់លូនោះ ២ថ្ងៃទៅហើយ កូនឆ្កែគ្មានកម្លាំងកំហែងទេ តែវាផ្ដល់ភាពងាយស្រួលដល់លោក ដោយអាចបញ្ជាដ្រូនបានងាយ ហើយយកប្រឡៅទៅថ្ពក់កកូនឆ្កែ និងក្រញាំទៅចាប់ដងខ្លួនរបស់វា។ បើតាមវីដេអូបង្ហាញមកនេះ បេសកកម្មរបស់លោកក្នុងការជួយសង្គ្រោះនេះ ទទួលបានភាពជោគជ័យ។
កូនឆ្កែនោះ មានសុវត្ថិភាពតែវាក្អួតចេញនូវប្លាស្ទិក និងសំរាមដែលវាបានស៊ីពេលជាប់នៅក្នុងនោះ។ រឿងដែលគួរឲ្យកោតសរសើរដល់លោក Milind Raj មួយទៀតគឺលោកយកកូនឆ្កែនោះមកចិញ្ចឹមតែម្ដង ដោយដាក់ឈ្មោះវាថា "Lift” ដែលមានន័យថា "យោងឡើង" ឲ្យដូចបេសកកម្មដែលជួយជីវិតវាដូច្នោះដែរ៕
នេះជាវីដេអូបង្ហាញពីការប្រើដ្រូន ដើម្បីជួយកូនឆ្កែមួយក្បាលនេះ៖
ចុចអាន៖