iMac មានអាយុប៉ុន្មានឆ្នាំហើយ គិតមកទល់ពេលនេះ?
- 2018-05-07 02:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iMac មានអាយុប៉ុន្មានឆ្នាំហើយ គិតមកទល់ពេលនេះ?
ចន្លោះមិនឃើញ
នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៩៨ លោក Steve Jobs ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញពិភពលោក នូវកុំព្យូទ័រប្រភេទថ្មី ដែលជាប្រភេទ All-in-One (រួមបញ្ចូលទាំងអេក្រង់ និងម៉ាស៊ីន) គឺ iMac។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ iMac មានអាយុ ២០ឆ្នាំ ហើយ ដែលកុំព្យូទ័រលំដាប់កំពូលសម្រាប់អ្នករចនាម៉ូត និងការកាត់តនេះ ឈរជើងបានយ៉ាងរឹងមាំក្នុងទីផ្សារ Desktop ប្រភេទ All-in-One។
លោក Tim Cook ដែលជា CEO របស់ Apple នាពេលសព្វថ្ងៃនេះ ក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter ដើម្បីជាការរំលឹកដល់ការចាប់កំណើតនៃ iMac នេះ ជាមួយវីដេអូដែលមានលោក Steve Jobs ជាអ្នកបើកបង្ហាញ iMac ផ្ទាល់ជាលើកដំបូងផ្ទាល់តែម្ដង។ ក្នុង Tweet នោះ លោក Tim Cook បានសរសេរថា៖ "កាលពី ២០ឆ្នាំមុន Steve បានបង្ហាញ iMac ទៅកាន់ពិភពលោក។ វាជាដំណើរមួយថ្មីសម្រាប់ Apple និងធ្វើឲ្យមនុស្សរាល់គ្នាផ្លាស់ប្ដូរការគិតចំពោះកុំព្យូទ័រ" ។
20 years ago today, Steve introduced the world to iMac. It set Apple on a new course and forever changed the way people look at computers. pic.twitter.com/GbKno7YBHl
— Tim Cook (@tim_cook) May 6, 2018
iMac ម៉ូដែលដំបូងនាឆ្នាំ ១៩៩៨ នោះជាផលិតផលចេញពីការសហការគ្នារវាងលោក Steve Jobs ជាCEO នាពេលនោះ និងលោក John Ive ជាមេផ្នែករចនាលើផលិតផលរបស់ Apple ដល់សព្វថ្ងៃនេះ។
iMac ឆ្នាំ ១៩៩៨ ប្រើប្រាស់ CPU ប្រភេទ PowerPC ២៣៣ MHz ហើយមាន Hard Disk ទំហំ ៤ GB ដោយមានភ្ជាប់ជាមួយ CD-ROM និងអេក្រង់ប្រភេទ CRT នៅក្នុងតួខ្លួនដែលចាំងពន្លឺចូលអាចមើលឃើញគ្រឿងក្នុងបានយ៉ាងងាយ។ កាលនោះវាមានតម្លៃ ១ ២៩៩ ដុល្លារហើយចេញលក់ជាផ្លូវការនៅ ខែសីហា ឆ្នាំ ១៩៩៨ ពោលគឺ ៣ ខែបន្ទាប់ពីថ្ងៃបង្ហាញខ្លួន៕
ចុចអាន៖