រឿង "កូនដុំថ្ម" កំពុងធ្វើឲ្យមហាជនរំជួលចិត្តគ្រប់គ្នាលើ Facebook
- 2018-05-10 08:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "កូនដុំថ្ម" កំពុងធ្វើឲ្យមហាជនរំជួលចិត្តគ្រប់គ្នាលើ Facebook
ចន្លោះមិនឃើញ
មានការផ្ទុះឡើងនូវការចែកចាយវីដេអូអប់រំខ្លីមួយមានចំណងជើងថា “កូនដុំថ្ម" ដែលជាស្នាដៃផលិតរបស់កូនខ្មែរ ដឹកនាំសម្តែងដោយ លោក សួង សុភ័ក្រ ជាផលិតករឯករាជ្យម្នាក់ និងក្រុមការងារក្មេងៗមួយក្រុម។
ខ្សែភាពយន្តខ្នាតខ្លីដ៏កម្សត់ស្រក់ទឹកភ្នែកនេះ និយាយអំពីការលះបង់គ្រប់បែបយ៉ាងរបស់ម្ដាយដែលមានអតីតកាលជាកម្មករវាយថ្ម ដើម្បីយកកម្រៃមកចិញ្ចឹមកូនប្រុសស្រី។
លោក សួង សុភ័ក្រ្ត បានប្រាប់ថា ភាពយន្តនេះត្រូវបានគាំទ្រផលិតដោយក្រុមហ៊ុន Ford ប្រចាំកម្ពុជា ហើយផលិតឡើង ដើម្បីរម្លឹកគុណម្ដាយក្នុងទិវា អ្នកម្ដាយ ខាងមុខនេះ។
បើចង់ដឹងថា រឿងនេះមានអត្ថន័យអប់រំជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍សឹងតែទប់ទឹកភ្នែកមិនបានដល់កម្រិតណា សូមទស្សនា រឿងខ្លីនេះទាំងអស់គ្នា៖