យ៉ាស់​! Selena Gomez រន្ធត់​ចិត្ត​ខ្លាំង​ ព្រោះ​តែ​អតីត​មិត្ត​ប្រុស​ថើប​ស្រី​ដទៃ​

  • 2018-05-14 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Selena Gomez រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​ឃើញ​អតីត​មិត្ត​ប្រុស​ The Weeknd ថើប​ជាមួយ​គូ​ស្នេហ៍​ចាស់​គឺ​តារា​ម៉ូដែល​ Bella Hadid​ ។

“ Selena ស្រែក​ថា​ 'What the hell' ខណៈ​ពេល​នាង​ដឹង​ថា​ Bella និង​ Abel (ឈ្មោះ​ពិត​របស់​តារា​ចម្រៀង​ The Weeknd) បាន​ត្រូវ​រ៉ូវ​គ្នា​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ Cannes” នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ចម្រៀង​ Selena ។

តាម​ប្រភព​អនាមិក​មួយ​ បាន​បញ្ជាក់​ថា​ កាល​ដែល​តារា​ចម្រៀង​ Selena មិន​សប្បាយ​ចិត្ត​ចំពោះ​ស្នេហា​ថ្មី​របស់​ The Weeknd គឺ​មិន​មែន​តារា​ស្រី​ស្រស់​ Selena នៅ​ស្រលាញ់​ The Weeknd ឡើយ​ តែ​នាង​គ្រាន់​តែ​ចង់​ឲ្យ​អតីត​មិត្ត​ប្រុស​ដ៏​ល្អ​ម្នាក់​នេះ​ មាន​ស្នេហា​ដ៏​ល្អ​ និង​មាន​សុភមង្គល​ ព្រោះ​កន្លង​ទៅ​ស្នេហា​របស់​ The Weeknd និង​ Bella បាន​ប្រេះ​ស្រាំង​ម្ដង​រួច​មក​ហើយ​។

គួរ​រំលឹក​ផង​ដែរ​ មុន​ពេល​ The Weeknd សាង​ស្នេហ៍​នឹង​ Selena Gomez តារា​ប្រុស​រូប​នេះ​បាន​ឆ្អែតឆ្អន់​នឹង​ស្នេហា​ចាស់​ជាមួយ​តារា​ម៉ូដែល​ Bella Hadid ម្ដង​រួច​មក​ហើយ​៕

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទថ្មី