ពិបាកពេកតួស្រីរឿង "Twilight” ដោះស្បែកជើងដើរជើងទទេតែម្ដងនៅមហោស្រព Cannes
- 2018-05-16 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកពេកតួស្រីរឿង "Twilight” ដោះស្បែកជើងដើរជើងទទេតែម្ដងនៅមហោស្រព Cannes
ចន្លោះមិនឃើញ
បញ្ហាដែលបង្កឡើងដោយស្បែកជើងកែង តែងតែកើតមានជាញឹកញាប់នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes។
សម្រាប់ពេលនេះតារាសម្ដែង Kristen Stewart បានក្លាយជាសមាជិកក្រុមតារាដែលរងគ្រោះដោយសារបញ្ហានេះ ដោយសុខចិត្តដោះស្បែកជើងកែងខ្លួនឯងចោល ហើយដើរជើងទទេតែម្ដងលើកម្រាលព្រំក្រហម។
តួរឿង "Twilight” រូបនេះបានពាក់ស្បែកជើងកែងម៉ាក Louboutin ពណ៌ខ្មៅ នៅពេលនាងមកដល់កន្លែងសម្ពោធបញ្ចាំងរឿង "BlacKkKlansman”។ ប៉ុន្តែមុនពេលរឿងនេះចាប់ដាក់បញ្ចាំងនាងត្រូវដោះស្បែកជើង ហើយដើរជើងទទេឡើងជណ្ដើរ។
នេះដោយសារតែនាងមានការធុញថប់នឹងការពាក់ស្បែកជើងកែង កាលពីឆ្នាំមុននាងបានចូលរួមកម្មវិធីមួយដោយពាក់ស្បែកជើងឃ្លុបធម្មតា។ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានលើកឡើងពីបញ្ហានេះផងដែរថា វាពិតជាគួរឲ្យធុញណាស់ដែលតារាស្រីៗត្រូវតែពាក់ស្បែកជើងកែងនិងស្លៀកឈុតផ្សេងៗ។
កាលពីឆ្នាំ ២០១៦ ករណីដូចគ្នានេះក៏បានកើតឡើងម្ដងដែរ នៅមហោស្រព Cannes ដោយតារាសម្ដែង Julia Roberts បានដោះស្បែកជើងហើយដើរជើងទទេលើកម្រាលព្រំក្រហមតែម្ដង៕