ច្បាស់ការហើយជុំវិញរឿង មង្គល ទីណា មានប្រពន្ធ និងកូន២នាក់
- 2018-05-18 09:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការហើយជុំវិញរឿង មង្គល ទីណា មានប្រពន្ធ និងកូន២នាក់
ចន្លោះមិនឃើញ
មុននេះបន្តិចមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា មូលហេតុដែល មង្គល ទីណា ស្ងប់ស្ងាត់ពីសិល្បៈមួយរយៈដោយសារតែ លោករៀបការមានគ្រួសារ និងកូនដ៏គួរឲ្យស្រឡាញ់ពីរនាក់ហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះ មង្គល ទីណា បានទទួលស្គាល់ ខ្លួនពិតជាបានរៀបការមានប្រពន្ធ និងកូនប្រុសស្រី ២នាក់ពិតមែន ដោយកូនទី១ប្រុសឈ្មោះ ថន ណានីកូ អាយុ ៧ឆ្នាំ និងកូនស្រីទី២ ឈ្មោះ ថន ម៉ាណា អាយុ៦ឆ្នាំ កំពុងរៀននៅសាលាមត្តេយ្យ។
មង្គល ទីណា ថា ខ្លួនបានរៀបការមានមានគ្រួសារអំឡុងឆ្នាំ ២០០៨ បើគិតមកដល់ពេលនេះមានរយៈពេល ១០ឆ្នាំ។ ភរិយារបស់លោក មានឈ្មោះ លីន ជាអ្នកជំនួញមានស្រុកកំណើតមកពីខេត្ត កោះកុង៕