ដឹក​ភ្ញៀវ ៥០០លាន​នាក់​ភ្លាម Air Asia ធ្វើ​កម្មវិធី​ផ្អើល​ផ្សារ​ថៃ និង​ឲ្យ​រង្វាន់​ជិះ​មួយ​ជីវិត​អត់​យក​លុយ

  • 2018-05-19 23:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​បាន​នាំ​គ្នា​ឈរ​ព័ទ្ធ​ជុំវិញ​ឆាក Air Asia ដែល​បាន​អបអរ​ការ​ដឹក​ភ្ញៀវ​បាន ៥០០ លាន​នាក់ កាល​ពី​ថ្ងៃ​ទី១៥ ឧសភា នៅ​ផ្សារ​ទំនើប Central Plaza Lardprao ប្រទេស​ថៃ ដោយ​ក្រៅ​ពី​មាន​ការ​ចូល​រួម​ពី CEO គ្រប់​ប្រទេស​របស់ Air Asia ក៏​មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​ល្បី​ឈ្មោះ​គឺ លោក Pope Thanawat ។

លើស​ពី​នេះ នាយក​ប្រតិបត្តិ Air Asia លោក Tony Fernandes ក៏​បាន​ប្រកាស​រង្វាន់​ភ្លាមៗ​ដល់​អ្នក​ជិះ​ទី ៥០០លាន ជា​ជន​ជាតិ​ថៃ​ឈ្មោះ Panut Oprasetsawat និង​ភរិយា ដោយ​ឲ្យ​ជិះ​យន្តហោះ​ទៅ​ណា​ក៏​បាន ពេល​ណា​ក៏​បាន ដោយ​ឥតគិតថ្លៃ។

លោក Tony Fernandes នាយក​ប្រតិបត្តិ Air Asia

លោក Tony Fernandes បាន​និយាយ​ថា លោក​ចង់​ចែក​រំលែក​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ទៅ​អ្នក​ដែល​ធ្លាប់​ជិះ Air Asia ទាំង​អស់ ហើយ​ចំនួន​ដ៏​ច្រើន​នេះ ក្រុមហ៊ុន​លោក​ចំណាយ​ពេល​ត្រឹម ១៦ ឆ្នាំ​ប៉ុណ្ណោះ។

Air Asia បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០០១ ហើយ​មាន​ត្រឹម​តែ ២ យន្ត​ហោះ​ប៉ុណ្ណោះ ដោយ​មក​ទល់​ពេល​នេះ​មាន​ដល់​ទៅ ២០០ យន្តហោះ និង​មាន​អ្នក​ជិះ​ដល់​ទៅ ៥០ ជន​ជាតិ​ផ្សេង​គ្នា៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម