កំហុសបច្ចេកទេសកាត់តក្នុងរឿងចិន ឃើញហើយហួសចិត្តសន្លប់ (វីដេអូ)

  • 2018-05-21 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រឿង​ភាគ​ចិន​ មិនថា​បុរាណ និង​សម័យ​មួយ​ចំនួន​បាន​បង្ហាញ​ខ្លួន​ធ្វើ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​ភាគ​ច្រើន​ ដោយសារ​បច្ចេកទេស​ថត​ បូក​រួម​នឹង​ទេពកោសល្យ​របស់​តួ​សម្ដែង​នីមូយៗ។

ទោះជា​យ៉ាង​ណា​ ត្បិត​មាន​ការ​សម្រិតសម្រាំង​ក៏ដោយ​ ក៏​នៅ​មាន​កំហុស​ខ្លះ​ចេញ​ពី​បច្ចេកទេស​ កាត់ត​ឈុត​ឆាក​ផ្សេងៗ​ដែល​បង្ក​ជា​រឿង​ហួស​ចិត្ត​ដល់​អ្នក​ទស្សនា។

ប្រិយមិត្ត​នឹង​ភ្ញាក់​ផ្អើល​ ពេល​ឃើញ​កំហុស​បច្ចេកទេស​នៃ​ឈុត​ឆាក​ក្នុង​រឿង​ចិន​ទាំង​នោះ៖

១. រឿង​ "Under the Veil”

រឿង​ភាគ​បុរាណ​ហុងកុង​នេះ​ ចាប់​បញ្ចាំង​ក្នុង​ឆ្នាំ​ ២០១៥ ជា​ការសម្ដែង​របស់​តារាសម្ដែង​ Bosco Wong, Wayne Lai, Eliza Sam និង​តារាស្រី​ប្រុស​ល្បី​របស់​ទូរទស្សន៍​ TVB ជា​ច្រើន​ទៀត។ អ្វី​ដែល​អ្នក​ទស្សនា​ស្រងាក​ចិត្ត​នោះ​គឺ បច្ចេកទេស​ក្នុង​ការ​កាត់​ត​ក្នុង​ឈុត​តួស្រី​លោត​ចូល​ទឹក ហោះចុះ​ឡើង​ ដែល​មាន​លក្ខណៈ​ឆ្គង​មិនសូវ​សម។

២. រឿង​ "យុទ្ធិសិល្ប៍​ឥន្ទ្រី​ទេព​ស្មើ​មេឃ” ឆ្នាំ ២០១៤

Rachel Momo ដែល​តួ​ជា​ “Guo Fu” ក្នុង​រឿង​នេះ​បាន​ប៉ះ​ឈុត​មួយ​ត្រូវ​កាត់​ដៃ​ តួ​យ៉ាងគួ​ឲ្យដាច់។ ប៉ុន្តែ​ដោយសារ​បញ្ហា​បច្ចេកទេស​ ដៃ​ដែល​ដាច់​ធ្លាក់​ដល់​ដី​នោះ​ ទស្សនិកជន​ប្រៀប​ប្រដូច​ទៅ​ជើង​ជ្រូក​ទៅ​វិញ។

៣. រឿង​ "Scarlet Heart 2”

រឿង​ភាគ​ឆ្នាំ​ ២០១៤​មួយ​នេះ​វិញ​ ក៏​បង្កើត​ឈុត​ឆាក​ហួស​ចិត្ត​មួយ​ដែរ ត្រង់​ឈុត​តួ​ស្រី​ត្រូវ​ឡាន​បុក​ តែ​ខ្ទាត​ហោះ​ខ្ពស់​មិន​សូវ​ទំនង​ទាល់​តែ​សោះ។

៤. រឿង​ "Special Forces Fire Phoenix”

“Special Forces Fire Phoenix” បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១៣ ដោយ​មាន​អ្នក​ទស្សនា​ជា​ច្រើន​ ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​ពិត​របស់​ស្ត្រី​ក្នុង​ជួរ​ទាហាន។ គ្រប់​ប្លង់​ និង​ឈុត​ឆាក​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោតស្ញប់ស្ញែង​នឹង​ការ​ដឹក​នាំ​របស់​ផលិតករ​ ប៉ុន្តែ​ក្នុង​នោះ​បែរ​ជា​មាន​ឈុត​មួយ​បង្ក​ឲ្យ​អ្នក​មើល​អស់សំណើច​ទៅវិញ។ ប្លង់​នោះ​ គឺ​បុរស​ម្នាក់​បាន​លើក​ដៃ​បង្ហាញ​ថា​ ខ្លួន​បាត់​បង់​ម្រាម​ដៃ​នាង ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់​រហូត​មក។ ពេល​នោះ​កាមេរ៉ា​ត្រូវ​យក​ប្លង់​ទាំង​មុខ​ និង​ក្រោយ រហូត​ដល់​ពេល​កាត់​ត​មិន​ប្រយ័ត្ន​ក៏​ជាប់​ម្រាម​ដៃ​នាង​ ដែល​តួ​ម្នាក់​នោះ​បត់​ចុះ​ក្រោម​ ដើម្បី​លាក់។

៥. រឿង​ "For Love or Money”

រឿង​កុន​ខ្នាត​ធំ​ដែល​យក​លំនាំ​តាម​ប្រលោម​លោក​ឆ្នាំ ២០០៦ មាន​ចំណងជើង​ថា​ "For Love or Money” ជា​ការ​សម្ដែង​ជាតួ​ឯក​ដោយ​ តារា​កូរ៉េ​ Rain និង​តារា​ចិន​ Liu Yifei។ អ្វី​ដែល​គ្រប់​គ្នា​ហួស​ចិត្ត​គឺ​ នៅ​ពេល​ឡាន​ដែល​បញ្ជា​ដោយ​ Rain នោះ​បុក​តួ​ស្រី​ នាង​បែរ​ហោះ​យ៉ាង​ខ្ពស់ អាច​នឹង​លើស​ពី​ការពិត រហូត​ធ្លាក់​ចូល​ទឹក។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​នៅ​មាន​ប្លង់​បន្លំភ្នែក​ទស្សនិកជន​ច្រើនទៀត​ដែរ​ ក្នុង​ខ្សែភាពយន្ត​ផ្សេង​ៗ​របស់​ចិន ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ខ្លះ​ហួស​ចិត្ត​ ខ្លះ​ក៏​អស់​សំណើច​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម