លាក់មុខមួយរយៈ ទីបំផុត ឈិត សុជាតា ព្រមបង្ហាញមុខស្វាមីជាសាធារណៈហើយ

  • 2018-05-23 10:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកូនភ្លោះអ្នកនាង ឈិត សុជាតា ត្រូវបានមហាជនមានចម្ងល់យ៉ាងខ្លាំងទាក់ទងនឹងមុខមាត់ និងអត្តសញ្ញាណ​ស្វាមីរបស់នាង ដោយមិនដែលឃើញអតីតពិធិការិនីរូបននេះបង្ហោះ ឬបង្ហាញមុខស្វាមីដែលជាប៉ាកូនភ្លោះប្រុសស្រីទាំងពីររបស់នាងសោះ។​

ទោះក្រោយពរពោះនិងសម្រាលក៏ដោយមិនដែលឃើញបង្ហាញមុខមាត់ពិតរបស់ស្វាមីម្តងណាឡើយ អ្នកនាងបានត្រឹមថតពីចំហៀងប៉ុណ្ណោះ។ ដោយឡែកទើបតែថ្មីៗនេះតារាកូនភ្លោះរូបនេះបានបង្ហាញជាសាធារណៈនូវមុខមាត់ពិតរបស់ស្វាមីនាង ព្រមជាមួយនឹងរូបភាពផ្អែមល្អែមធ្វើដំណើរជូនភ្ញៀវទៅកម្សាន្តនៅហុងកុង។

អាចនិយាយបានថាបុរសដែលតារាកូននេះតែងតែលាក់បាំងអស់ជាយូរ ពេលនេះត្រូវបានបង្ហាញមុខមាត់ពិតហើយ។ តែនៅពីក្រោយការពិតថា អត្តសញ្ញាណស្វាមីជានរណានោះមិនទាន់មានការបកស្រាយច្បាស់នៅឡើយទេ ដោយក្រុមការងារព្យាមយាមទាក់ទងទៅអ្នកនាងដែរ​ តែមិនមានការឆ្លើយតប៕

ចង់ដឹងថាច្បាស់មើលរូបខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page