អីយ៉ា!​ កីឡា​គុន​ខ្មែរ​លើក​នេះ​ រីក​មុខមាត់​ខ្លាំង​ក្នុង​ពិធី​បើក​កីឡា​ជាតិ​លើក​ទី២

  • 2018-05-24 07:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​បើក​កីឡា​ជាតិ​លើក​ទី២​ ដែល​ជា​កម្មវិធី​ជាតិ​ដ៏​មួយ​នេះ​ ចំពោះ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ហាក់​មាន​មុខមាន​មាត់​ខ្លាំង​តែ​ម្ដង​ ដោយ​មាន​ ឃីម​ ឌីម៉ា​ ជា​តួរឯក​រត់​ដាន់​ភ្លើង​គប់​ពី​ព្រះ​បររាជវាំង​យក​មក​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រៅ​តែ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​លើ​នេះ​ ក៏​ឃើញ​មាន​វត្តមាន​អតីត​កីឡាករ​ជើង​ខ្លាំង​ អេ​ ភូថង​ និង​ វ៉ន​ វីវា​ ក្នុង​ពិធី​នេះ​ដែរ​ ដោយ​តម្រូវ​ឲ្យ​ពួកគេ​កាន់​ទង់ជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ នា​ពេល​ដង្ហែរ​ក្បួន​ប្រតិភូ​ កីឡាករ​ ក្នុង​ពេល​បើក​នោះ​ផង​ដែរ។​

កីឡា​ជាតិ​លើក​ទី២​ នឹង​ត្រូវ​បើក​នៅ​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ស្អែក​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ បន្ទាប់​មក​ប្រភេទ​កីឡា​ទាំង​ ២៧​ ដែល​ចូលរួម​នោះ​នឹង​ត្រូវ​បើក​ការ​ប្រកួត​រហូត​បញ្ចប់​កម្មវិធី​ហើយ​រក​ឃើញ​ជើង​ឯក​លើ​វិញ្ញាសា​របស់​ពួកគេ។​ កម្មវិធី​កីឡា​ជាតិ​នេះ​ នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​