ទីបំផុត​! Apple ឈ្នះ​ Samsung បាន​ប្រាក់​សំណង​ជាង​ ៥០០ លាន​ដុល្លារ

  • 2018-05-25 02:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ការ​សម្រេច​សាល​ក្រម​លើ​រឿង​ក្ដី​ល្មើស​ប៉ាត់ង​ឌីហ្សាញ​រវាង​ Apple និង​ Samsung ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ហើយ ដោយ​លទ្ធផល​ក្រុមហ៊ុន​ផលិត​ iPhone ជា​អ្នក​ឈ្នះ​ក្ដី និង​ទទួល​បាន​ប្រាក់​សំណង​ជា​ច្រើន​ផង​ដែរ។

គួរ​ដឹង​ថា​ Samsung បាន​រក​ឃើញ​ថា​មាន​កំហុស​ ចំពោះ​​ការ​ល្មើស​ច្បាប់​ប៉ាតង់​ដែល​បាន​កាត់​ក្ដីសម្រេច​នៅ​ក្នុង​ឆ្នាំ​ ២០១២ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​នៅ​តែ​បន្ត​តឹង​សរសៃ​-ក ដាក់​គ្នា​​លើ​ចំនួន​ទឹក​ប្រាក់​ដែល​ Samsung ត្រូវ​បង់​ទៅ​ឲ្យ​ Apple។

Samsung បាន​រក​ឃើញ​ថា​មាន​កំហុស​​លើ​ការ​ចម្លង​រូបរាង iPhone

បញ្ហា​ចម្បង​​លើ​រឿង​ក្ដី​នេះ​ គឺ​ការ​សម្រេច​ថា​សង​ជំងឺ​ចិត្ត​ដោយ​ផ្អែក​លើ​​តម្លៃ​សរុប​របស់​ iPhone ឬ ផ្អែក​​លើ​ធាតុ​ផ្សំ​នៃ​ iPhone ដែល​ Samsung បាន​ចម្លង​នោះ។ គំនិត​របស់​ Apple គឺ​ទាម​ទារ​ឲ្យ​សង​ដោយ​គិត​លើ​តម្លៃ​សរុប​របស់​ iPhone ចំណែក​ឯ​ Samsung ប្រកែក​ថា​គួរ​សង​​​ដោយ​គិត​តាម​ផ្នែក​ខ្លះៗ​នៃ​ iPhone ប៉ុណ្ណោះ។

​Apple បាន​ទាមទារ​សំណង​ ១ ពាន់​លាន​ដុល្លារ ខណៈ​ Samsung សុំ​សង​ត្រឹម​ ២៨ លាន​ដុល្លារ។ ប៉ុន្តែ​សាល​ក្រម​បាន​សម្រេច​ថា​ Samsung ត្រូវ​សង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ ៥៣៣ ៣១៦ ៦០៦ ដុល្លារ​ដល់​ Apple ចំពោះ​ការ​ល្មើស​ប៉ាតង់​ឌីហ្សាញ​ និង​​ ៥ ៣២៥ ០៥០ ដុល្លារ​ ចំពោះ​ការ​ល្មើស​នូវ​អត្ថ​ប្រយោជន៍​នៃ​ប៉ាតង់ សរុប​ជាង​ ៥៣៨ ដុល្លារ។ ​សំណង​នេះ​អាច​និយាយ​ថា​ស្ថិត​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​ការ​ទាម​ទារ​របស់​ក្រុមហ៊ុន​ទាំង​ពីរ។

​​​​ក្រោយ​ពី​ឈ្នះ​រឿង​ក្ដី​នេះ​ Apple បាន​​​សម្ដែង​អារម្មណ៍​ត្រេកអរ​ថា ៖ "វា​ជា​រឿង​ពិត​​ដែល​ Samsung ចម្លង​ការ​ឌីហ្សាញ​របស់​យើង។ យើង​​សូម​អរគុណ​ដល់​​ក្រុម​ប្រឹក្សា​តុលាការ​​ចំពោះ​ការ​ខិតខំ និង រីករាយ​ពេល​ពួក​គេ​យល់​ស្រប​ថា​ Samsung គួរ​បង់​លុយ​ចំពោះ​ការ​​ចម្លង​ផលិត​របស់​យើង"៕

ចុចអាន៖ Samsung សុំ​សង​ត្រឹម​ ២៨ លាន​ដុល្លារ ឯ​ Apple នៅ​រឹង​ទទឹង​ចង់​បាន​ ១ ពាន់​លាន​ដុល្លារ​

ប្រភព៖ PhoneArena | VentureBeat   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី