ស៊ឹម ថៃណា បាត់​បង់​ម្តាយ​ជា​ទី​ស្រលាញ់

  • 2018-05-26 06:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្តាយ​តារា​ចម្រៀង ស៊ឹម ថៃណា បាន​ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០១៨ នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ អស់​លទ្ធភាព​ព្យាបាល។ នេះជាការបាត់បង់ដ៏ដំក្នុងឆាកជីវិតតារាចម្រៀងរូបនេះ ក្រោយពីខ្នះខ្នែងព្យាបាលអ្នកម្តាយអស់ពីលទ្ធភាព។

រូបភាពពីហ្វេសប៊ុក ស៊ឹម ថៃណា

ម្តាយ​តារា​ចម្រៀង​ស្រី​ខាង​លើបាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹកនោមប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ព្យាបាល ។ ចាប់​ពី​ម្តាយ​ធ្លាក់​ខ្លួន​ឈឺ​មក ស៊ឹម ថៃណា បាន​លក់​ទ្រព្យ​សម្បត្តិ​ស្ទើរ​អស់​ពី​ខ្លួន ព្រម​ទាំង​ប្រកាស​លក់​ផ្ទះ​ថែម​ទៀត ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ជំងឺ​អ្នក​មាន​គុណ៕

អត្ថបទ៖ ដេត ធន្នី