Acer ប្រកាស​ចេញ​ Laptop អេក្រង់ ១៥ អ៊ីញ តួ​ខ្លួន​ស្រាល​បំផុត​ក្នុង​លោក

  • 2018-05-28 13:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ក្រុមហ៊ុន Acer បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ថ្មី Acer Swift 5 ជាប់​ឈ្មោះ​ជា Laptop ទំហំ​អេក្រង់ ១៥ អ៊ីញ ដែល​មាន​ទម្ងន់​ខ្លួន​ស្រាល​បំផុត​ក្នុង​លោក។

ជាមួយ​ទម្ងន់​ខ្លួន​ត្រឹម ១ គីឡូក្រាម ត្រកូល Swift ជំនាន់​ទី ៥ បំពាក់​អេក្រង់ IPS កម្រិត Full HD ទំហំ ១៥ អ៊ីញ ប្រភេទ Touchscreen មាន​មាត្រដ្ឋាន ៨៧,៦ ភាគរយ។ អម​ដោយ​បច្ចេកវិទ្យា Color Intelligence និង BluelightShield ជំរុញ​ឲ្យ​កម្រិត​បង្ហាញ​ពណ៌​ជះ​លើ​អេក្រង់​កាត់​មាន​សភាព​ដិត​ច្បាស់​ល្អ។ ដំណើរការ​លើ​ប្រព័ន្ធ Microsoft Windows 10 ចេញ​ពី​ប្រអប់ គាំទ្រ​មុខងារ Windows Hello តាម​រយៈ​ប្រអប់​ស្កេន​ខ្ចៅ​ដៃ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​លើ​ឧបករណ៍​កាន់​តែ​ប្រសើរ។

យ៉ាងណាមិញ Swift 5 ពុំ​ទាន់​ត្រូវ​បង្ហើប​ពី​ជំនាន់​អង្គ​គណនា Intel Core ណា​មួយ​នៅ​ឡើយ ប៉ុន្តែ​ត្រឹម​ដឹង​ថា​មាន​ប្រើ SSD ទំហំ 1TB និង RAM ប្រភេទ DDR4 ហក់​ដល់ 16GB។ ថាមពល​ថ្ម​កាន់​ប្រើប្រាស់​បាន​សឹង​ពេញ​មួយ​ថ្ងៃ ជាមួយ​រន្ធ​ដោត USB 3.1 រន្ធ Type-C Gen 2 (ល្បឿន​ផ្ទេរ 10Gbps) បន្សំ​រន្ធ USB 3.1 Type A ចំនួន ២ រន្ធ​ដោត HDMI និង​រន្ធ​ដោត SD Card។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា