សុខ សុវណ្ណ សន្យាពង្រឹងខ្លួន ដើម្បីបានចូលជម្រើសជាតិវិញ
- 2018-05-31 02:46:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សុវណ្ណ សន្យាពង្រឹងខ្លួន ដើម្បីបានចូលជម្រើសជាតិវិញ
ចន្លោះមិនឃើញ
អតីតខ្សែការពារកណ្ដាលរបស់ជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បានអះអាងថា ខ្លួននឹងប្រឹងប្រែងពង្រឹងឲ្យមានសមត្ថភាពខ្លាំងដូចមុនវិញ ក្នុងកំឡុងនៅជាមួយក្លឹបថ្មីវិសាខា ដើម្បីបានជាប់ជម្រើសជាតិជាឡើងវិញ។
សុខ សុវណ្ណ បានចុះកុងត្រាជាមួយក្លឹបវិសាខាកាលពីម្សិលមិញនេះ ក្រោយចែកផ្លូវគ្នាជាមួយបឹងកេត។ ក្រោយចូលរួមជាមួយក្លឹបថ្មីភ្លាមខ្សែការពារឆ្នើមរូបនេះបានឲ្យដឹងថា ការរស់នៅជាមួយក្លឹបថ្មីរូបគេត្រូវតែប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព បើទោះប៉ះក្រុមចាស់បឹងកេតក៏ដោយ។
បុរសកូនមួយមានអាយុ ២៦ឆ្នាំរូបនេះបានបញ្ជាក់ថា ការជាប់ជម្រើសជាតិជាបំណងប្រាថ្នារបស់កីឡាករគ្រប់រូប។ ដូច្នេះរូបគេត្រូវតែប្រឹងប្រែងលេងឲ្យបានល្អបំផុត ដើម្បីអាចជាប់ជម្រើសជាតិឡើងវិញ។
ក្លឹបបាល់ទាត់វិសាខាបានចុះកុងត្រារយៈពេលវែងយកកីឡាករសំខាន់ពីររូបគឺ កែវ សុខផេង និង សុខ សុវណ្ណ កាលពីម្សិលមិញនេះ ដើម្បីពង្រឹងក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា និង Hun Sen Cup នារដូវកាលនេះ៕