ឃើញហើយ សែនស្រណោះអតីតអគារសាកលវិទ្យាល័យន័រតុន
- 2018-06-06 02:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហើយ សែនស្រណោះអតីតអគារសាកលវិទ្យាល័យន័រតុន
ចន្លោះមិនឃើញ
សាកលវិទ្យាល័យន័រតុន បានផ្លាស់ប្ដូរមកទីតាំងថ្មីនៅម្តុំជ្រោយចង្វា បន្ទាប់ពីអាគារចាស់ម្តុំផ្សារកណ្តាល ត្រូវបានរុះរើប្រើប្រាស់ជាការិយាល័យធ្វើការរបស់សាលាខណ្ឌដូនពេញ។
សម្លេងសើចអ៊ូអរទៅណាអស់ហើយ? មានរឿងនិទានជាច្រើនដែលបានកើតឡើងនៅអគារចាស់ទាំងនេះ! មានការជួបជុំ មានមិត្តភាព មានស្នេហា មានការបែកបាក់ មានការបាត់បង់ មានរឿងសប្បាយ រីករាយ កំប្លែង ឈ្លោះប្រកែកគ្នា ជួយគ្នាមិនបោះបង់គ្នា...។
សិស្សន័រតុន ចាប់ផ្តើមប្តូរមករៀននៅអគារថ្មីទាំងស្រុងនៅឆ្នាំ ២០១៥ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រពីគល់ស្ពានជ្រោយចង្វារ។
ជាសាកលវិទ្យាល័យឯកជនធំមួយបើកតាំងពីឆ្នាំ ១៩៩៦ មានអាយុជាង ២០ ឆ្នាំ និស្សិតជាច្រើនជំនាន់ធ្លាប់បានសិក្សានៅអគារចាស់ មានអនុស្សាវរីយដិតដាមរាប់មិនអស់។
ន័រតុនល្បីល្បាញលើការបណ្ដុះបណ្ដាលជំនាញស្ថាបត្យកម្ម និងវិទ្យាសាស្រ្តកុំព្យូទ័រ។ បច្ចុប្បន្នសាលាមានអាគារថ្មីធំទូលាយ មានបណ្ដុះបណ្ដាលជាច្រើនមុខជំនាញរួមទាំងជំនាញវេជ្ជសាស្ត្រផងដែរ៕
ចុចអានអត្ថបទដទៃទៀត៖