​កូន​ប្រុស​ស្រី មង្គល ទីណា ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​រីក​មុខ​ដូច​គ្រាប់​ជី​ទាំង​នៅ​តូច

  • 2018-06-07 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ស្រី​ទាំង​២​ របស់​តារា​ចម្រៀង​ មង្គល ទីណា ក្រៅ​ពី​​​មាន​មុខ​មាត់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ហើយ​​នោះ​ ទាំង​ពីរ​នាក់​បង​ប្អូន​ក៏​សិស្ស​ពូកែ​នៅ​ក្នុង​ថ្នាក់​​ដែរ។

មង្គល ទីណា ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​មោទនភាព​​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​កូន​​ប្រុស​ស្រី​ទាំងពីរ​​​ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​រៀន​សូត្រ​​​រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ។ ហេតុ​នេះ​ហើយ​ក្នុង​នាម​​លោក​ ជា​ឪពុក​ម្នាក់​​​គ្មាន​អ្វី​និយាយ​ក្រៅ​ពី​លើក​ទឹក​ចិត្ត​កូន​​ឲ្យ​ប្រឹង​ប្រែង​បន្ថែម​ទៀត​នោះ​ទេ។

លោក​ថា៖​" បាទ​កូន​ប្រុស​ស្រី​ខ្ញុំ​ទាំង​ពី​​ក្នុង​ខែ​ហ្នឹង គាត់​បាន​លេខ​១ ទាំង​ពីរ​នាក់​តែ​ម្ដង"។​​កូន​ប្រុស​​ទី​១​​​ទី​១​ មង្គល ទីណា មាន​ឈ្មោះ​ ថន ណានីកូ អាយុ​ ៧ឆ្នាំ​​រៀន​ថ្នាក់​ទី១ និង​កូន​​ស្រី​ទី២​ ឈ្មោះ ថន ម៉ាណា អាយុ​៦​ឆ្នាំ កំពុង​រៀន​នៅ​​​​​សាលា​មត្តេយ្យ។

មង្គល​ ទីណា បាន​រៀប​ការ​​មាន​គ្រួសារ​អំឡុង​ឆ្នាំ​ ២០០៨ បើ​គិត​មក​ដល់​ពេល​​មាន​រយៈ​ពេល​ ១០​ឆ្នាំ។ ភរិយា​​របស់​លោក មាន​ឈ្មោះ​ លីន ជា​​អ្នក​ជំនួញ​​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ កោះកុង៕​​​​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ផ្ដល់​សិទ្ធដោយ មង្គល ទីណា

អត្ថបទថ្មី