បន្ទាប់​ពី​បែក​បាក់​សង្សារ​ជា​អ្នក​ដឹក​នាំ​រឿង ពេល​នេះ Jennifer Lawrence រក​បាន​ស្នេហ៍​ថ្មី​!

  • 2018-06-08 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Jennifer Lawrence និង​អ្នក​ដឹក​នាំ​រឿង​លោក Darren Aronofsky បាន​ទាក់​ទង​គ្នា​មួយ​រយៈ​កាល​ពី​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ក្រោយ​មក​ក៏​បែក​គ្នា​ទៅ​វិញ។ អស់​រយៈ​ពេល​ជាង​ ៩​ខែ​ក្រោយ​មក​ពេល​នេះ Jlaw រក​បាន​សង្សារ​ថ្មី​ហើយ ដោយ​បាន​បណ្ដើរ​គ្នា​យ៉ាង​សម្ញែង​នៅ​ទី​សាធារណៈ។

បើ​តាម​រូប​ថត​ពិសេស​ពី​សារព័ត៌មាន​ Daily Mail ថត​បាន​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ តួ​រឿង "Hunger Games” បាន​ដឹក​ដៃ​គ្នា​ជាមួយ​លោក Cooke Maroney នៅ​ទីក្រុង​ New York យ៉ាង​ស្និទ្ធស្នាល។ អ្នក​ទាំង​ពីរ​ក៏​បាន​ចូល​ញ៉ាំ​អាហារ​ជាមួយ​គ្នា និង​ចំណាយ​ពេល​យ៉ាង​សប្បាយ​រីករាយ​នៅ​ល្ងាច​នោះ​ផង​ដែរ។

លោក Cooke Maroney គឺ​ជា​អ្នក​ជំនាញ​ខាង​សិល្បៈ​គំនូរ​មួយ​រូប​នៅ​ទីក្រុង​ New York។ ស្នា​ដៃ​របស់​លោក គឺ​សុទ្ធ​តែ​ដាក់​លក់​ឲ្យ​បុគ្គល​ល្បីៗ​នៅ​ហូលីវូដ​ ដូច​ជា​ឪពុក​របស់​តារា​សម្ដែង Lena Dunham លោក Carroll Dunham ព្រម​ទាំង Anish Kapoor, Ricahrd Prince និង Matthew Barney ជា​ដើម៕

Jennifer Lawrence និង​អតីត​សង្សារ

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី