ពាក់​កណ្ដាល​ម៉ារ៉ាតុង​​ភ្នំពេញ​​ គិត​ត្រឹម​​ពេល​នេះ​​អ្នក​ចុះ​ឈ្មោះ​មាន​ជាង ៣​ពាន់​នាក់

  • 2018-06-12 07:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​នេះ​ចំនួន​នៃ​អ្នក​​ចុះ​ឈ្មោះ​ចូល​រួម​ព្រឹត្តិការណ៍ ពាក់​កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​​មាន​ចំនួន​ជាង ៣​ពាន់នាក់​ហើយ​ហើយ ដែល​​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​មុខ​ព្រះ​បរម​រាជវាំង។

​ថ្លែង​ក្នុង​ឱកាស​សន្និសីទ​កាសែត​កាល​ពី​ព្រឹកមិញ​នេះ​​ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ពេល​នេះ​ជន​បរទេស​​ដែល​បាន​ចុះ​ឈ្មោះ​រួច​រាល់​រួម​មាន ៦១៨ នាក់​​មក​ពី​៣៩ ប្រទេស។ ​ចំនួន​នៃ​ជន​បរទេស​ទាំង​នេះ​​មួយ​ភាគ​ធំ​គឺ​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ​ ហើយ​មាន ៣​ប្រទេស​ដែល​​មាន​ច្រើន​ជាង​គេ​គឺ​ ជប៉ុន បារាំង និង​ចិន។

អគ្គលេខាធិការ​រូប​នេះ​រំពឹង​ថា ទម្រាំ​ដល់​ថ្ងៃ​ចាប់​ផ្ដើម​នឹង​អាច​មាន​ចំនួន​អ្នក​ចូល​រួម​កើន​ឡើង​ដល់​ជាង ៤​ពាន់​នាក់។ ​ឆ្នាំ​នេះ​ផ្លូវ​​រត់​គឺ​មាន​ភាព​ខុស​ប្លែក​ជាង​កាល​ពី​ឆ្នាំ​មុន​ៗ ដោយ​ឆ្នាំ​មុន​ៗ​រត់​​ឆ្លង​ពាន​ជ្រោយចង្វា ទៅ​កាន់​ត្រើយ​ម្ខាង​ ដោយ​ឡែក​ឆ្នាំ​នេះ​ រត់​តែ​ក្នុង​ភ្នំពេញ​ប៉ុណ្ណោះ។

​សម្រាប់​តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​​ជន​បរទេស៖ ចម្ងាយ ២១​គីឡូម៉ែត្រ​ ៤០ ដុល្លារ​អាមេរិក ចម្ងាយ ១០គីឡូម៉ែត្រ​ ៣០ ដុល្លារ​អាមេរិក ចម្ងាយ ៣ គីឡូម៉ែត្រ​ ១០ ដុល្លារ​អាមេរិក

សម្រាប់​តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​ប្រជា​ជន​កម្ពុជា៖ ​​​​ចម្ងាយ ២១​គីឡូម៉ែត្រ​ ១៥ ដុល្លារ​អាមេរិក ចម្ងាយ ១០គីឡូម៉ែត្រ​ ១០ ដុល្លារ​អាមេរិក ចម្ងាយ ៣ គីឡូម៉ែត្រ​ ៥ ដុល្លារ​អាមេរិក

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី