ភ្ញាក់​ផ្អើល! Beyonce និង Jay-Z បញ្ចេញ​អាល់ប៊ុម​រួម​គ្នា​ខណៈ​កំពុង​ប្រគំ​តន្ដ្រី​ទេស​ចរណ៍

  • 2018-06-17 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​ចម្រៀង​ប្ដី​ប្រពន្ធ​ Beyonce និង Jay-Z បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី​រួម​គ្នា​កាល​ពី​យប់​មិញ​នេះ ខណៈ​ពេល​ពួកគេ​កំពុង​ប្រគំ​តន្រ្ដី​ទេសចរណ៍ On the Run II។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​តារា​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ បាន​បញ្ចេញ​អាល់ប៊ុម​លើ​ប្រព័ន្ធ​ស្ដាប់​តន្ត្រី​តាម​អ៊ីនធឺណិត​ Tidal។ អាល់ប៊ុម​នោះ​មាន​ឈ្មោះ​ថា "Everything Is Love” ដែល​មាន​បទ​ចម្រៀង​៩​បទ និង​ព្រម​ទាំង​បញ្ចេញ​វីដេអូ​ចម្រៀង​ "Apes**t” ទៀត​ផង។

រូប​ភាព​គម្រប​ Cover អាល់ប៊ុម "Everything Is Love"

នៅ​ក្នុង​វីដេអូ​ចម្រៀង​នោះ គេ​សង្កេត​ឃើញ​អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​នៅ​សារមន្ទីរ Louvre Museum ទីក្រុង​ប៉ារីស ដោយ​មាន​ដាក់​តាំង​ដោយ​រូប​ភាព​ផ្សេងៗ​ជា​ច្រើន​ ជា​ពិសេស​គឺ​រូប​គំនូរ​ដ៏​ល្បី​របស់ Mona Lisa។

ទិដ្ឋភាពប្រកាស​អាល់ប៊ុម៖

A post shared by Tina Knowles (@mstinalawson) on

A post shared by Tina Knowles (@mstinalawson) on

គូស​បញ្ជាក់​ថា​អាល់ប៊ុម​នេះ​ ដាក់​ឲ្យ​ស្ដាប់​បាន​តែ​នៅ​លើ​ Tidal តែ​ប៉ុណ្ណោះ​។

នេះ​ជា​ចំណង​ជើង​បទ​ចម្រៀង​ទាំង​១០​បទ៖

១. Summer ២. Apes**t ៣. Boss ៤. Nice ៥. 713 ៦. Friends ៧. Heard About Us ៨. Black Effect ៩. Lovehappy

វីដេអូ​ចម្រៀង​បទ "Apest"៖**

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ