មិនលេង​សើចទេ រថយន្ត​កប់ស៊េរី Rolls-Royce នេះ ក៏​​ជិត​មក​​ដល់​ខ្មែរ​ដែរ?

  • 2018-06-19 02:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​នាំ​ភាព​ភ្ញាក់ផ្អើល ក្រោយ​បញ្ចេញ​រថយន្ត​តួ​ខ្ពស់ Rolls-Royce Cullinan ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តឧស្សាហកម្ម​រថយន្ត​របស់ខ្លួន​។ ប្រិយមិត្ត​ដែល​បាន​តាមដាន​ព័ត៌មាន​ពី​រថយន្ត​បាន​ដឹង​ហើយ ម៉ូដែល​ថ្មី​របស់ Rolls-Royce មិនមែន​ជា​រថយន្ត SUV ធម្មតា​នោះ​ទេ តែ​ជា Super-SUV កប់ស៊េរី​តែ​ម្តង។

តាម​ប្រភព​ពី​ក្រុមហ៊ុន Rolls-Royce Motors Car បាន​ឲ្យ​ដឹង​ថា Rolls-Royce ស៊េរីកប់​នេះ ​នឹង​មកដល់​​ទីផ្សារ​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​។ នៅ​ពេល​សួរ​ ជា​រថយន្ត​អតិថិជន​កុម្ម៉ង់​ឬ​គ្រាន់​តែ​យក​មក​តាំង​បង្ហាញ ក្រុមហ៊ុន​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទេ។

​រថយន្ត​ ​SUV​ ម៉ូដែល​ ​Cullinan រចនា​ប្លែក​ទាំង​ស្រុង​ពី​ម៉ូដែល​មុនៗ​ជាពិសេស​ជា​ប្រភេទ​រថយន្ត​សម្រាប់​បើក​គ្រប់​ស្ថានភាព​ផ្លូវ​មិនថា​ផ្លូវ​ដី ព្រិល ថ្ម​ ភក់។ រថយន្តដែលប្រើប៉ុង​ពីរ ធន់ការ​បើកបរ​ផ្លូវ​ពិបាកៗ រូបរាង​​កាត់​ម៉ូដែល​ ​Ghost​ ​និង​ចង្កៀង​ ​LED​ ​រួម​ប៉ាណា​មុខ​​យក​លំនាំ​តាម​ម៉ូដែល​ ​Phantom​ ​អម​នឹង​ម៉ូដ​ឆ្នូត​សង​ខាង​ ​លាយ​ឡំ​ជា​មួយ​យ៉ាន់​ស្ព័រ​ដ៏​ទាក់ទាញ។

Cullinan​ ​បំពាក់​ម៉ាស៊ីន​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​១២​ ​(V12)​ ​ចំណុះ​ ​៦,៨​ ​លីត្រ​ ​អម​នឹង​ថាមពល​អគ្គិសនី​ ​(Hybrid)​។ តម្លៃ​នៅ​បរទេស​ចន្លោះ​ពី​ ​៣៧២ ០០០​ ​ដុល្លារ​ ​ដល់​ ​៤១៧ ០០០​ ​ដុល្លារ

អាន​ព័ត៌មាន៖

អត្ថបទ៖ ប៊ុណ្ណារ៉ា