លើ iPhone មានមុខងារគួរឲ្យខ្លាចមួយ ប៉ុន្តែគ្រប់គ្នាគួរប្រើវា
- 2018-06-19 23:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើ iPhone មានមុខងារគួរឲ្យខ្លាចមួយ ប៉ុន្តែគ្រប់គ្នាគួរប្រើវា
ចន្លោះមិនឃើញ
Erase Data ជាមុខងារដែលអ្នកអាចកំណត់ដើម្បីឲ្យឯកសារនានាបាត់ស្រមោលភ្លាមៗ ប្រសិនបើមានការវាយបញ្ចូលលេខកូដខុសចំនួន ១០ ដង។ ស្ដាប់ទៅរៀងគួរឲ្យខ្លាចបន្តិច ប៉ុន្តែមានហេតុផលដែលអ្នកគួរប្រើមុខងារនេះ។
តាមការបកស្រាយរបស់អ្នកជំនាញឈ្មោះ John Gruber បានឲ្យដឹងថា ៖
“បន្ទាប់ពីបញ្ចូលលេខកូដខុស ៥ ដង ប្រព័ន្ធ iOS នឹងត្រូវឲ្យរង់ចាំ ១ នាទី ទើបអាចសាកម្ដងទៀត។ បន្ទាប់មកលើកទី ៦ ត្រូវរង់ចាំ ៥ នាទី និងលើកទី ៧ ត្រូវការពេល ១៥ នាទី។ រយៈពេលរង់ចាំនេះបង្ហាញថាគេត្រូវការពេលជាង ៣ ម៉ោង ដើម្បីអាចបញ្ចូលលេខកូដខុសចំនួន ១០ ដងបាន”។
តាមការបកស្រាយនេះមានន័យអ្នកមិនបាច់ភ័យព្រួយថាឯកសារសំខាន់ៗលើ iPhone ត្រូវរលុបបាត់ដោយសារក្មេងៗ ឬ មិត្តភ័ក្ដិបញ្ចូលលេខកូដខុសនោះទេ។ ផ្ទុយទៅវិញការដំណើរការមុខងារនេះ អាចការពារឯកសារសំខាន់ៗរបស់អ្នកពីជនខិលខូច ពេលត្រូវគេលួចទូរសព្ទ ឬ បាត់ទូរសព្ទជាដើម។
ដើម្បីដំណើរការមុខងារ Erase Data គឺចូលទៅកាន់ Settings រួចស្វែងរកពាក្យ Touch ID & Passcode។ ភ្លាមនោះ iOS នឹងទាមទារឲ្យអ្នកបញ្ចូលលេខកូដ។ ពេលបញ្ចូលលេខកូដរួចស្វែងរកពាក្យ Erase Data រួចដំណើរការវា ជាការស្រេច៕