Google Earth អាប់ដែត​ថ្មី អាចទុក​ប្រើ​វាស់​ដី​ស្រែ​ចម្ការ​បាន​​យ៉ាង​ឡូយ

  • 2018-06-27 01:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​ស្គាល់ Google Earth ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ​ដូច​នៅ​នឹង​ភ្នែក​ពិតៗ (Virtual)។ ប៉ុន្តែ​តាម​រយៈ​ការ Update ថ្មី​ក្រុមហ៊ុន​យក្ស​អាមេរិក បាន​បន្ថែម​នូវ​មុខងារ​វាស់​នូវ​ចម្ងាយ​រវាង​ចំណុច​ពីរ និង​គណនា​ផ្ទៃ​ក្រឡា​នៃ​ផ្ទៃ​ដី​ក្នុង​ប្លុក​ណា​មួយ។

ដោយ​មាន​ការ​ស្នើ​ជា​ច្រើន​លើក​ច្រើន​សារ ឲ្យ​ដាក់​បញ្ចូល​មុខងារ​វាស់​ចម្ងាយ​និង​ផ្ទៃ​ដី​ទៅ​ក្នុង​កម្មវិធី​របស់​ខ្លួន បច្ចុប្បន្ន​ Google កំពុង​បើក​ឲ្យ​ដំណើរការ​នៅលើ​ Chrome មុន​ដាក់​ឲ្យ​ប្រើ​លើ​ប្រព័ន្ធ Android នា​ចុង​សប្តាហ៍​នេះ ហើយ​ចែកចាយ​បន្ទាប់​សម្រាប់​អ្នក​ប្រើប្រាស់​ឧបករណ៍ iOS នៃ​កម្មវិធី Google Earth។

អ្នក​ប្រើប្រាស់​អាច​ទាញ​យក​ Google Earth ទុក​ជា​មុន​បាន តាម​រយៈ​តំណ​នេះ (iOS|Android)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា