កម្មវិធី​ជំនួយ​ការ​ធ្វើ​លំហាត់​ប្រាណ​ ល្អៗ​ ទាំង​ ១០ ឆ្នាំ​ ២០១៨

  • 2018-06-26 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សុខភាព​ទាំង​ចាស់​ ក្មេង​ កន្លែង​ហាត់ប្រាណ​នានា​ មាន​មនុស្ស​កកកុញ​។ មាន​កម្មវិធី​ជាច្រើន​ អាច​ប្រើ​បាន​ជំនួយ​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ កាន់​តែ​មាន​ប្រសិទ្ធភាព​ លើ​ iPhone, Android និង​ Device មួយ​ចំនួន​។

មិន​គួរ​មើល​រំលង​ នេះ​ កម្មវិធី​ ទាំង ១០ សាក​ប្រើ​បាន​ ដឹង​តែ​ពេញចិត្ត​។

១) Nike Training Club

កម្មវិធី​មាន​វីដេអូ​លំហាត់​ប្រាណ​ប្រើ​បាន​ឥត​គិត​ថ្លៃ​ ច្រើន​ជាង​ ១៦០ តាម​ប្រភេទ​ស្ទិល​ផ្សេងៗ​ ដូចជា​ Yoga, Cardio, Boxing និង​ Endurance អាច​លេង​បាន​នៅ​ផ្ទះ​ ដោយ​ខ្លួនឯង​។ កម្មវិធី​នេះ​មាន​បែបបទ​ហាត់ប្រាណ​ ច្រើន​សណ្ឋាន​ អាច​ប្រើ​បាន​ទាំង​បុរស​ និង​ស្ត្រី​។

គ្រប់យ៉ាង​ អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​។ តែ​ កម្មវិធី​លើ​ iOS ប្រើ​បាន​តែ​លើ​ Device ដំណើរការ​ iOS 10 ឡើង​ទៅ​។ អាច​ប្រើ​បាន​ទាំង​លើ​ iOS និង​ Android

២) Fitbit Coach

Fitbit Coach ជា​កម្មវិធី​ផ្ដល់​វីដេអូ​លំហាត់​ប្រាណ​ ផ្អែក​លើ​កម្រិត​របស់​អ្នក​ (Feedback) ក្រោយ​លំហាត់​នីមួយៗ​។ នេះ​ជា​កម្មវិធី​ សាក​សម​ប្រើ​សម្រាប់​មនុស្ស​ទូទៅ​។

តែ Content ផ្ដល់​ឲ្យ​តិចតួច​ សម្រាប់​ការ​ប្រើ​ឥត​គិត​ថ្លៃ​ ហើយ​បើ​ចង់​បាន​ពេញ​ ត្រូវ​ចំណាយ​ថវិកា​ ៧.៩៩ ដុល្លារ​ ក្នុង​មួយ​ខែ​ ឬ​ ៣៩.៩៩ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ អាច​ប្រើ​បាន​លើ​ iOS, Android, Windows និង​ Xbox One។

៣) Sweat

Sweat ជា​ប្រភេទ​កម្មវិធី​ All-in-one fitness (គ្រប់​យ៉ាង​ស្ថិត​លើ​កម្មវិធី​តែ​មួយ​) រចនា​ឡើង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​ក្មេង​ស្រី​ និង​ស្ត្រី​ ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ ទទួល​ទាន​បាន​ល្អ​ប្រសើរ​ និង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​។ កម្មវិធី​មាន​​ Content និង​គ្រឿងទេស​ច្រើន​ប្រភេទ​ ហើយ​អាច​ចែករំលែក​រូបភាព​ និង​គន្លឹះ​នានា​ លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ ជាមួយ​ អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ផង​ដែរ​។

កម្មវិធី​អាច​ប្រើ​សាកល្បង​ (Trial) បាន​ ៧ ថ្ងៃ​ បន្ទាប់​មក​ត្រូវ​ចំណាយ​ថវិកា​ថ្លៃ​បន្តិច​ ៤.៦១ ដុល្លារ ប្រចាំ​សប្ដាហ៍​ និង​ ១៩.៩៩ ដុល្លារ​ ប្រចាំខែ​។ អាច​ប្រើ​បាន​ទាំង​លើ​ iOS និង​ Android

៤) Zova

Zova ជា​កម្មវិធី​ធ្វើ​លំហាត់​ប្រាណ​ (All-in-one) ផ្ដល់​វីដេអូ​ សំឡេង​ និង​ការ​តាមដាន​ចលនា​ចង្វាក់​រត់​។ កម្មវិធី​មាន​មុខងារ​ណែនាំ​ទាំង​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​តាមដាន​ ការ​រត់​ ឬ​ដើរ​ សាក​សម​ប្រើ​សម្រាប់​មនុស្ស​ទូទៅ​។ លើ​ Apple Watch អាច​ត្រួត​ពិនិត្យ​មើល​ចង្វាក់​បេះដូង​កំឡុង​ពេល​ហាត់ប្រាណ​បាន​។

កម្មវិធី​អាច​ប្រើ​បាន​តែ​លើ​ iOS ជាមួយ​ iPhone, iPod Touch និង​ Apple Watch ហើយ​តម្លៃ​ប្រចាំខែ​ ១២.៩៩ ដុល្លារ​ និង​ប្រចាំ​ឆ្នាំ​ ៧៩.៩៩ ដុល្លារ​ សម្រាប់​មុខងារ​ពេញលេញ​បន្ថែម​។

៥) Runtastic Pushup, Pull-Ups, SitUps, & Squats

នេះ​ជា​កម្មវិធី​ ផ្ដោត​លើ​លំហាត់​ប្រាណ​តាម​ផ្នែក​នីមួយៗ​ ផ្ដល់​ជា​សំឡេង​ក្នុង​ការ​ណែនាំ​ និង​មាន​តារាង​ពិន្ទុ​ផង​ដែរ​។ កម្មវិធី​អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​ ល្អ​ពេល​ចង់​ហាត់​ផ្នែក​ណា​មួយ​ នៃ​រាងកាយ​។

ជំនាន់​ឥត​គិត​ថ្លៃ​ មាន​តែ​កម្រិត​ ១ ប៉ុណ្ណោះ​ ខណៈ​កម្រិត​ ២ និង ៣ មាន​លើ​ជំនាន់​ PRO ជាមួយ​តម្លៃ​ ១.៩៩ ដុល្លារ​។ អាច​ប្រើ​បាន​ទាំង​លើ​ iOS, Android និង​ Windows។

៦) FitStar Yoga

កម្មវិធី​នេះ​ អាច​បង្កើត​វគ្គ​លំហាត់​ប្រាណ​ដោយ​ខ្លួន​ឯង​ ផ្អែក​លើ​កម្រិត​អ្នក​ប្រើប្រាស់​បាន​។ មាន​ថ្នាក់​ Yoga អាច​ចូល​មើល​បាន​ ដោយ​ឥត​គិត​ថ្លៃ​។

ក្នុង​នេះ​ មិន​មាន​គ្រូ​បង្ហាញ​បុរស​នោះ​ទេ​ ហើយ​ការ​បង្ហាញ​អាច​ដដែល​ ពីរ​ ទៅ​បី​ដង​រវាង​លំហាត់​នីមួយៗ​។ អាច​ប្រើ​បាន​តែ​លើ​ iOS ហើយ​តម្លៃ​សម្រាប់​មុខងារ​ពេញលេញ​បន្ថែម​ប្រចាំខែ​ ៧.៩៩ ដុល្លារ​ ឬ​ ប្រចាំ​ឆ្នាំ​ ៣៩.៩៩ ដុល្លារ​។

៧) My Fitness by Jillian Michaels

អ្នក​ស្ត្រី​ Jillian Michaels ជា​គ្រូ​បង្វឹក​កាយ​សម្បទា​ បាន​ផ្ដល់​វីដេអូ​ គម្រោង​អាហារ​ និង​គន្លឹះ​នានា​ប្រចាំថ្ងៃ​ ពី​ខ្លួន​គាត់​ផ្ទាល់​។ កម្មវិធី​ អាច​ឲ្យ​អ្នក​បង្កើត​វគ្គ​ហាត់ប្រាណ​ ផ្ដោត​លើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​ខ្លួន​ឯង​ តែ​ស្ថិត​ក្នុង​ជំនាន់​បង់​លុយ​។​

គ្រប់​យ៉ាង​ទាំង​វីដេអូ​ និង​គន្លឹះ​នានា​ ចេញ​ពី​អ្នក​ស្ត្រី​ Jillian Michaels ហើយ​បើ​អ្នក​មិនមែន​ជា​ Fan គាត់​ទេ​ នេះ​ប្រហែល​មិនមែន​កម្មវិធី​សម្រាប់​អ្នក​ទេ​។

អាច​ប្រើ​បាន​ទាំង​លើ​ iOS និង​ Android ហើយ​សម្រាប់​មុខងារ​ពេញលេញ​បន្ថែម​ត្រូវ​ចំណាយ​ប្រចាំខែ​ ៩.៩៩ ដុល្លារ​ និង​ ប្រចាំ​ឆ្នាំ​ ៨៩.៩៩ ដុល្លារ​។

៨) Zombies, Run!

ជា​កម្មវិធី​ជំនួយ​ការ​រត់​ មាន​ភាព​ពេញ​និយម​ទាំង​លើ​ iOS និង​ Android ដោយ​មាន​សំឡេង​ជំរុញ​ ប្រើ​លើ​ដង​ផ្លូវ​ បង្ខំ​ និង​ជំរុញ​អ្នក​ឲ្យ​រត់​បាន​លឿន​។

អាច​ប្រើ​បាន​ ទាំង​លើ​ iOS និង​ Android។ សម្រាប់​ iOS តម្រូវ​ជំនាន់​ចាប់​ពី​ 11.2 ឡើង​ទៅ​លើ​ iPhone និង​ iPod Touch។

៩) Runkeeper

ជា​កម្មវិធី​មាន​ភាព​ពេញ​និយម​ ទាំង​អ្នក​រត់​ថ្មីថ្មោង​ និង​មាន​បទពិសោធន៍​ ក្នុង​ការ​តាមដាន​ចង្វាក់​រត់​លើ​ដង​ផ្លូវ​ ហើយ​ក៏​ផ្ដល់​គម្រោង​ហ្វឹកហាត់​ ផង​ដែរ​ ក្នុង​ការ​ពង្រឹង​ ល្បឿន​ និង​ភាព​អំណត់​។ កម្មវិធី​នេះ​ ផ្ដល់​គម្រោង​លំហាត់​ប្រាណ​ផ្ទាល់​ខ្លួន​ តាម​តម្រូវ​ការ​ តែ​តម្រូវ​ចំណាយ​ថវិកា​។

អាច​ប្រើ​បាន​ទាំង​លើ​ iOS និង​ Android ហើយ​សម្រាប់​មុខងារ​ពេញលេញ​បន្ថែម​តម្លៃ​ប្រចាំខែ​ ៩.៩៩ ដុល្លារ​ ឬ​ ប្រចាំ​ឆ្នាំ​ ៣៩.៩៩ ដុល្លារ​។

១០) Seven - 7 Minute Workout App

ជា​កម្មវិធី​ រចនា​ឡើង​ ដើម្បី​ឲ្យ​គ្រប់គ្នា​ ធ្វើ​លំហាត់​ប្រាណ​ ត្រឹម​ ៧ នាទី​ ក្នុង​មួយ​ថ្ងៃ​។ មាន​លំហាត់​ប្រាណ​ពេញលេញ​ អាច​សាកល្បង​បាន​ដោយ​ឥត​គិត​ថ្លៃ​ និង​អាច​បង្កើត​ គួប​ផ្សំ​នឹង​លំហាត់​ប្រាណ​ផ្ទាល់​ខ្លួន​ឯង​ ដែល​អាច​ចែករំលែក​ជាមួយ​មិត្តភក្ដិ​បាន​។

តែ​ការ​រចនា​កម្មវិធី​ទាំង​មូល​ មិន​សូវ​មាន​ចំណុច​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​ហាត់ប្រាណ​។ អាច​ប្រើ​បាន​ទាំង​លើ​ iOS និង​ Android។ សម្រាប់​ចូល​ជា​សមាជិក​ 7 CLUB ទទួល​បាន​វគ្គ​បន្ថែម​ ជាមួយ​គ្រូ​បង្វឹក​ ត្រូវ​ចំណាយ​ប្រចាំខែ​ ៩.៩៩ ដុល្លារ ឬ​ប្រចាំ​ឆ្នាំ​ ៧៩.៩៩ ដុល្លារ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន