អីយ៉ា! រតនៈ ពិសិដ្ឋ គិតគូររឿងរូបសម្រស់មិនចាញ់ស្រីៗប៉ុន្មានទេ

  • 2018-06-28 10:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រតនៈ ពិសិដ្ឋ តារាសម្តែងដែលមានមុខមាត់ដូចកូនកាត់ខ្មែរ-ជប៉ុន​​និង ជាតារាម៉ូដែលផងនោះបាននឹងកំពុងមមាញឹកខ្លាំងក្នុងការងារសិល្បៈជាច្រើនទាំងការសម្តែងនិងការដើរម៉ូត។​ តារាប្រុសកូនកាត់រូបនេះបានចែករំលែតិចនិកក្នុងការថែទាំរូបរាងក៏ដូចជាសម្រស់ជាច្រើនមកកាន់អ្នកគាំទ្រលោកផងដែរ។ ពិសេសតារាកូនកាត់រូបនេះបញ្ជាក់ថាមិនមែនតែមនុស្សស្រីទេដែលអាចថែទាំ រឺត្រូវការតុបតែង​ ប្រើគ្រឿង Make up ច្រើនចំពោះលោកផ្ទាល់ក៏ដូចគ្នាព្រោះលោកមានតិចនិកក្នុងការផាត់មុខផ្ទាល់ខ្លួនហើយភាគច្រើនពេលចេញទៅថតលោកភាគច្រើនយកផលិតផលផ្ទាល់ខ្លួនប្រើប្រាស់និងពេលខ្លះផាត់មុខខ្លួនឯងក៏មាន មិនមែនគ្មានអ្នកធ្វើទេគ្រាន់តែលោកមានេះវីធីរបស់ផ្ទាល់ខ្លួនចង់ធ្វើខ្លួនឯងឲ្យស្អាត។

បើនិយាយពីការថែទាំរាងកាយគឺលោកបានប្រាប់ Sabay ថា "ខ្ញុំគ្មានអ្វីច្រើនទេគ្រាន់តែខ្ញុំហាត់ប្រាណ ច្រើនប៉ុណ្នឹង ហើយយើងគេងគ្រប់គ្រាន់ទៅ ហើយការញាំនឹងយើងត្រូវតមទៀតដល់អញ្ចឹងទៅវាមានច្រើនសម្រាប់យើងថែខ្លួនកុំឲ្យខ្លួនយើងមានខ្លាញ់ ដូចថាយើងញាំផ្លែឈើបន្លែសាច់អីធម្មតាអីចឹងទៅ ដើម្បីឲ្យខ្លួនយើងវា Fit​ ហើយយើងព្យាយាមហាត់ប្រាណជាប្រចាំទៅគឺធ្វើឲ្យរាងកាយយើងកាន់តែមាំមួន នឹងបញ្ជាក់មួយទៀតការថែទាំសុខភាពនិងរាយកាយ វាមិនសំខាន់លើប្រុសរឺស្រីទេពេលយើងចេះថែទាំការពារច្រើនវាធ្វើឲ្យយើងមានសុខភាពល្អពិសេសស្អាតបានយូរ " ។ តាមសម្តីរបស់តារាកូនកាត់រូបនេះថ្លែងខាងលើ

តោះមើលវវីដេអូខាងក្រោមបន្តិចមើលមែនរឺយ៉ាងម៉េច៖

អត្ថបទ៖ សិរីរត្នន៍

សម្ភាសន៍-ផ្តល់សិទ្ធិដោយ៖ លោក រតនៈ ពិសិដ្ឋ