ព្រោះ​ស្រលាញ់​ខ្លាំង ​ទើប វណ្ណៈ​បូរមី​ សុខ​ចិត្ត​ទ្រាំ​ ​ឲ្យ​គេ​វាយ​ឡើង​ឈឺ​ពេញ​ខ្លួន (វីដេអូ)

  • 2018-06-30 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​រាង​តូច​ច្រឡឹង ​វណ្ណៈ​ បូរមី សុខ​ចិត្ត​ឲ្យ​គេ​វាយ​ទាត់​ធាក់ ទ្រាំ​ឈឺ​ពេញ​ខ្លួន​ ដោយ​មិន​ប្រើ​តួ​ជំនួស​ឡើយ ដើម្បី​ឲ្យ​ខ្សែ​រឿង​បែប​វាយ​ប្រហារ​​ដែល​​​ខ្លួន​ស្រលាញ់​និង​ពេញ​ចិត្ត​សម្ដែង ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន។

​តាម​រយៈ​រឿង​ភាគ​ "បេសកកម្ម​មួយ​" បូរមី​ បាន​បញ្ចេញ​ស្ទីល​សម្ដែង​ថ្មី​មួយ​បែប​ទៀត ខុស​ពី​រឿង​មុន​ដាច់​ស្រលះ ដោយ​សម្ដែង​ជា​តួអង្គ​ស៊ើបអង្កេត​ឈ្មោះ ម៉ូ​កា ​ហើយ​នាង​ខំ​ទៅ​ហាត់​រៀន​ក្បាច់​ល្បុក​តោ​អស់​រយៈ​ពេល​៣​ខែ ដើម្បី​ឲ្យ​ចេះ​វ៉ៃ​បាន​ល្អ​។ ​​ដោយ​សារ នាង​ត្រូវ​ប៉ះ​​ឈុត​ឆាក​វាយ​ប្រហារ​ច្រើន ពេល​ខ្លះ​ត្រូវ​ហក់​លោត ប្រើ​កម្លាំង​ ម្ល៉ោះ​ហើយ​​ត្រូវ​ជាំ​ពេញ​ខ្លួន​ហើម​មុខ ក៏​មាន​ដែរ។ តែ​ដោយ​ចិត្ត​ស្រលាញ់ខ្លាំង ការ​លំបាក​ប៉ុណ្ណឹង និស្សិត​រូប​នេះ ​ប្រឹង​ប្រែង​ធ្វើ​វា​ឲ្យ​បាន​ល្អ ហើយ​នាង​ក៏​សង្ឃឹម​យ៉ាង​មុត​មាំ​ថា រឿង​បែប​វាយ​ប្រហារ​ដំបូង​របស់​ខ្លួន​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ប្រិយមិត្ត។

​ចំពោះ​លោក ហូត រ៉ាវី អ្នក​ដឹក​នាំ​រឿង​ខាង​លើ​ ប្រាប់​ពី​មូ​ល​ហេតុ​ជ្រើស​យក​ បូរមី សម្រាប់​តួអង្គ​នេះ ព្រោះ​សម្លឹង​ឃើញ​ពី​សមត្ថភាព​សម្ដែង​ និង​ភាព​រឹងមាំ ​ម៉ឺង​ម៉ាត់​របស់​នាង​។ ម្យ៉ាង​ទៀត តារា​ម៉ូដែល​នេះ ​ធ្លាប់​ប្រ​លយ​ថា​មាន​ក្តី​ប្រាថ្នា​ចង់​ក្លាយ​ជា​ទាហាន ដូច្នេះ​បើ​បូរមី​ សម្ដែង​ជា​តួអង្គ​បែប​វាយ​ប្រហារ​ គឺ​ពិត​ជា​ស័ក្ដិសម​។ ​

រឿង​នេះ​ក្លាយ​ពី​ប្រលោម​លោម​ដ៏​ពេញ​និយម​​ក្នុង​ស្រទាប់​យុវវ័យ មក​ផលិត​ជា​ខ្សែ​ភាព​យន្ត ដោយ​​បាន​ថត​បញ្ចប់​ហើយ និង​គ្រោង​ដាក់​បញ្ចាំង​នៅ​ដើម​ខែ​កក្កដា ខាង​មុខ​​ផង​ដែរ៕ ​

សូមទស្សនាវីដេអូ៖

អត្ថបទ៖ លឹម សុនា