ដំឡើង​ APK លើ​ Android គ្រប់​ក្បាច់​នៅតែ​មិន​ដើរ​ សាក​ប៉ុន្មាន​វីធីនេះបន្ថែម​

  • 2018-06-29 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Android ហាក់​មាន​ភាព​ពេញ​និយម​ច្រើន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារ​ការ​រចនា​ប្រព័ន្ធ​ងាយស្រួល​ ហើយ​ម៉ូដែល​ស្មាតហ្វូន​ Android ភាគ​ច្រើន​ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ iPhone។

ហើយ​ពេល​ដំឡើង​កម្មវិធី​ ប្រហែល​ធ្លាប់​ឃើញ​សារ​នេះ​ "There was a problem parsing the package"។

១) បើក​ដំណើរការ​ Unknown sources

ចូល​ទៅ​កាន់​ Settings > Security > ស្វែងរក​ត្រង់​ Unknown sources ហើយ​ចុច​ប៊ូតុង​បើក​ដំណើរការ​។ រួច​សាក​ដំឡើង​កម្មវិធី​ម្ដង​ទៀត​។

២) បើក​ប្រើ​ USB Debugging លើ​ Android

ចូល​ទៅ​កាន់​ Settings អូស​ចុះ​ក្រោម​ ហើយ​ចុច​លើ​ About Phone > ចុច​លើ​ Build Number បី​ បួន​ដង​។ អ្នក​គួរ​តែ​ឃើញ​សារ​បង្ហាញ​ You are now a developer លើ​អេក្រង់។

ចូល​ទៅ​កាន់​ Settings ម្ដង​ទៀត​ អូស​ចុះ​ក្រោម​ > ចុច​លើ ​ Developer Options។ ត្រង់​ផ្នែក​ Debugging ចុច​លើ​ប៊ូតុង​ក្បែរ​ USB debugging ដើម្បី​បើក​ដំណើរការ​។

៣) បិទ​កម្មវិធី​កម្ចាត់​មេរោគ​លើ​ Android Device

បញ្ហា​ក៏​អាច​កើតឡើង​ ដោយសារ​កម្មវិធី​សុវត្ថិភាព​ រារាំង​ការ​ដំឡើង​នេះ​។ ដូច្នេះ​ ពេល​អ្នក​ព្យាយាម​ដំឡើង​ File.apk អាច​កម្មវិធី​កម្ចាត់​មេរោគ​រារាំង​។

អាច​បិទ​កម្មវិធី​ Antivirus ជា​បណ្ដោះ​អាសន្ន​ រួច​សាក​ដំឡើង​ម្ដង​ទៀត​។

៤) ពិនិត្យ​មើល​ File ក្រែង​ខូច​

នេះ​ក៏​អាច​បណ្ដាល​មក​ពី​ File apk ខូច​ មិន​អាច​ដំណើរការ​ពេញលេញ​លើ​ Android OS។ ករណី​នេះ​ អាច​សាក​ទាញ​យក​ File ថ្មី​ពី​ ទីតាំង​ណា​មួយ​ដូចជា Play Store ឬ​វេបសាយ​នានា​ រួច​ដំឡើង​ម្ដង​ទៀត​។

៥) សម្អាត​ Cache Cookies ក្នុង​ Play Store

បញ្ហា​ក៏​អាច​ដោយសារ​ Cache cookies ក្នុង​ Google Play Store។ បើក​កម្មវិធី​ Google Play Store > ជ្រើស​រើស​ Sidebar នៅ​ផ្នែក​លើ​ខាងឆ្វេង​ ហើយ​ជ្រើសរើស​ Settings > ស្វែងរក​ជម្រើស​ Clear local search history សម្រាប់​សម្អាត​ប្រវត្តិ​ស្រាវជ្រាវ​កម្មវិធី​នានា​ពី​មុន​។

៦) កម្មវិធី​មិន​អាច​ប្រើ​បាន​ជាមួយ​ OS ថ្មី​

បើ​សាកល្បង​វិធី​អស់ក្បាច់​ នៅ​តែ​មិន​ដើរ​ បញ្ហា​នេះ​អាច​កើត​មាន​ក្នុង​ប្រព័ន្ធ​ Android តែ​ម្ដង​។ ដោយ​កម្មវិធី​ចង់​ដំឡើង​ មិន​អាច​ប្រើ​បាន​លើ​ OS ឬ​ Hardware របស់​ Android device។ ដូច្នេះ​ គួរ​ពិនិត្យ​មើល​​ព័ត៌មាន​លម្អិត​ពី​តម្រូវ​ការ​ប្រើប្រាស់​កម្មវិធី​មុន​ ឬ​ក្រោយ​ពេល​ទាញ​យក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imobie   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី