ដឹងប្រវត្តិដូន​ចាស់​ទុរគត ពិការ​ភ្នែក ឈឺដំបៅ​ ធ្លាក់​សាច់​ដុំ​ៗ ដង្ហោយរកជំនួយ

  • 2018-07-01 07:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ព័ត៌មាន​ចែក​ចាយ​ត​គ្នា​ តាមបណ្ដាញ​សង្គម​ហ្វេសប៊ុក ឃើញ​ហើយ​ខ្លោច​ចិត្ត ​អាណិត​ស្រក់​ទឹកភ្នែក មកដឹង​ប្រវត្តិ​លោកយាយ​ចាស់​ជរា​១រូប កំពុង​ឈឺ​ជំងឺ​ម្យ៉ាង ជាង​២ឆ្នាំ​កន្លងទៅ។

លោក​យាយ​ទុរគត មានឈ្មោះ អ៉ិន តាន មានវ័យ៨៥ឆ្នាំ ពិការ​ភ្នែក ដើរ​មិន​រួច កំពុង​រស់នៅ​ ភូមិជ្រៃ​កោង​កើត ឃុំ​សាមគ្គី​មានជ័យ ក្នុង​ខេត្ត​កំពង់ឆ្នាំង។

រូបថត លោកយាយ អ៉ិន តាន (រូបផ្តល់ឲ្យ)

ប្រភព​ពី​ព្រះភិក្ខុ សរ បញ្ញាឬទ្ធិ គង់​នៅ​វត្ត​ កាសេមរតនារ៉ាម ហៅ​ធម្ម​យុទ្ធ បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ នៅថ្ងៃនេះថា លោកយាយមានកូន៤នាក់ ប៉ុន្តែ៣នាក់នៅឆ្ងាយ​ពី​គ្នា។

ចំណែក​ឯ​កូន​ម្នាក់​ដែល​កំពុង​នៅ​ជាមួយ​លោកយាយ មាន​ជីវភាព​ក្រីក្រ ប្រកប​របរ​ស៊ី​ឈ្នួល​គេ យក​លុយ​ព្យាបាល​ជំងឺ​ម្ដាយ។

ព្រះភិក្ខុ សរ បញ្ញាឬទ្ធិ និងលោកយាយ អ៉ិន តាន (រូបផ្តល់ឲ្យ)

ព្រះភិក្ខុ​បន្ត​ថា លោកយាយ​បាន​ឈឺ​រយៈ​ពេល​ ជាង​២ឆ្នាំ​មកហើយ ដោយ​មាន​បញ្ហា​ហើម​សាច់ ឡើងខ្ទុះ និង​ធ្លាយ​ហូរ​ទឹក​ចេញ​មក។

រីឯ៦ខែចុងក្រោយនេះ មាន​អាការៈ​ថ្មី និង​ធ្ងន់ធ្ងរ បាន​ធ្វើ​ឲ្យ​ធ្លាក់ ជ្រុះ​ របេះ​សាច់​ដៃ លោកយាយ​មក​ទាំង​ដុំ​ៗ គួរ​ឲ្យ​រន្ធត់។

ដោយ​ហេតុ​នេះ ព្រះភិក្ខុ​សូម​អំពាវនាវ ​ដល់​សប្បុរស​ជន ​មេត្តា​ជួយ​លោក​យាយ​បន្ត បើ​ទោះ​មាន​ជំនួយ​ខ្លះ​ហើយ ក៏ដោយ។

សូម​បញ្ជាក់​ថា នៅ​រសៀលម៉ោង២នេះ លោកយាយ អ៉ិន តាន នឹង​ត្រូវ​បញ្ជូន មក​ព្យាបាល​ដើម្បី​ដឹង​ពី​ជំងឺ​ច្បាស់ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ក្រោម​កិច្ច​សហការ​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​កំពង់ឆ្នាំង។

ប្រសិន​បើ​សាធារណជន ចង់​ជួយ​លោកយាយ​ទុរគត អាច​ទាក់ទង​ព្រះភិក្ខុ សរ បញ្ញាឬទ្ធិ តាម​លេខ​ទូរសព្ទ ០១២/០៩៨ ៣១ ៣៥ ១៩។

អត្ថបទ៖ ពៅ រក្សា