សុខ ធី និយាយអ្វីខ្លះ ក្រោយផ្ដួល Petch Gnerthong សន្លប់ទឹកទី៤ យប់មិញ
- 2018-07-02 02:23:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី និយាយអ្វីខ្លះ ក្រោយផ្ដួល Petch Gnerthong សន្លប់ទឹកទី៤ យប់មិញ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជួរមុខរបស់កម្ពុជាទម្ងន់ ៥៧គីឡូក្រាម សុខ ធី ប្រកួតមិត្តភាពយប់មិញ មិនសូវជាពិបាកយកឈ្នះនោះទេ ប៉ុន្តែហាក់ប្លែកបន្តិចជាងការប៉ះគ្នាពីរលើកមុខ។
សុខ ធី ប្រាប់ឲ្យដឹងថា ការប្រកួតមិត្តភាពអន្តរជាតិម្សិលមិញនៅសង្វៀនបាយ័នស្ទឹងមានជ័យនេះ មិនសូវពិបាកក្នុងការយកឈ្នះលើដៃគូ Petch Gnerthong នោះទេ ណាមួយធ្លាប់ជួបគ្នាច្រើនដងរួចមកហើយទៀត។
ម្ចាស់មេដាយមាសកីឡាជាតិរូបនេះបន្ថែមថា ជួបគ្នាលើកទី៣នេះ ដៃគូខាងលើប្ដូរវិធីប្រកួតមួយចំនួនខុសពីមុន ដែលរាល់ដងគឺគេដើរចូលមកវ៉ៃខ្លួន ប៉ុន្តែលើកនេះថយចាំត្រងទៅវិញ។ ការប្រកួតនេះទៀត ថៃម្នាក់នេះក៏ព្យាយាមទាត់យកកញ្ចឹងកផងដែរ ដោយឆ្មក់ទាត់ឆ្វេងខាងលើលឿន តែមិនបានផលនោះទេ ដោយសារតែកីឡាករកម្ពុជាដឹងខ្លួនមុននិងយកដៃលើកបាំងជានិច្ច។
រំលឹកដែរថា សុខ ធី ជាអ្នកប្រដាល់នៅក្នុងក្លឹបសៃយ៉ាន់នាគា មកពីខេត្តបន្ទាយមានជ័យ និងជាម្ចាស់ខ្សែក្រវាត់គូបូតា រួមនិងជាម្ចាស់មេដាយមាសកីឡាជាតិលើកទី២ ឆ្នាំ២០១៨នេះផងដែរ។ ការប្រកួតមិត្តភាពម្សិលមិញនេះផ្ដួលថៃ Petch Gnerthong ឲ្យសន្លប់នៅទឹកទី៤ នៅសង្វៀនបាយ័នស្ទឹងមានជ័យ៕