ភ្ញាក់​ផ្អើល ពេល​ដឹង​មុខ​របរ​ពិត​យុវជន​ម្នាក់ ច្នៃ​ឧបករណ៍​បាញ់​ថ្នាំ ប្រើ​តេឡេ​បញ្ជា

  • 2018-07-02 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ សង រ៉ាវុធ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា សព្វថ្ងៃ​រូបគេ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ដែល​បង្រៀន​នៅ​ក្នុង​អនុវិទ្យាល័យ ជើង​ទៀន ស្ថិត​នៅ​ក្នុង​ភូមិ​ចុង​កាល់ ឃុំ​ចុង​កាល់ ​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ។

រ៉ាវុធ បាន​បន្ថែម​ថា ត្បិត​តែ​ជា​គ្រូ តែ​រូប​គេ​បាន​ឆ្លៀត​ពេល​ទំនេរ​ច្នៃ​ឧបករណ៍​បាញ់​ថ្នាំ ប្រើ​តេឡេ​បញ្ជា សម្រាប់​បម្រើ​ការ​បាញ់​សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ​នេះ ដោយ​ចំណាយ​ពេល​ចំនួន ៦ ខែ ខិត​ខំ​ប្រមូល​វត្ថុធាតុ​ដើម ​ស្ទើរ​គ្រប់​កន្លែង​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ ជាពិសេស​ដើរ​ទិញ​ពី​កន្លែង​អេតចាយ និង​កន្លែង​ផ្សេងៗ​ទៀត មក​ផ្គុំ​ច្នៃ​ចេញ​ជា​ឧបករណ៍​បាញ់​ថ្នាំ ដែល​កង់​ពីរ​មាន​ធុង​សម្រាប់​ដាក់​ថ្នាំ​ទំហំ​ធំ​មួយ ជាមួយ​និង​ម៉ាស៊ីន​តូច​មួយ ហើយ​មាន​ការ​ចោះ​ប្រឡោះ​សម្រាប់​បាញ់ ហើយ​ជាពិសេស​នោះ​គឺ ប្រើ​តេឡេ​បញ្ជា​ពី​ចម្ងាយ​យ៉ាង​ពិសេស បាន​រយៈ​ចម្ងាយ​បាន​ប្រមាណ​ជា ១០០ ម៉ែត្រ​ដែល​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ពេល​កំពុង​ធ្វើការ​នោះ​ទេ។

កំលោះ​ចុង​កាល់​រូប​នេះ​បន្ត​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត ​ព្រោះ​គម្រោង​ទៅ​ថ្ងៃ​អនាគត រូប​គេ​និង​ផលិត​ឲ្យ​បាន​ច្រើន​សម្រាប់​លក់​ជូន​បងប្អូន​កសិករ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស​តែ​ម្ដង។

ចំពោះ​ប្រិយមិត្ត​​ដែល​មាន​បំណង​ចង់​ជួយ​ជំរុញ ដល់​យុវជន​ដែល​បង្កើត​ឧបករណ៍​ដ៏​ពិសេស​នេះ អាច​ទាក់​ទង​តាម​លេខ​ 098 248 058៕

ទស្សនាវីដេអូខាងក្រោម៖

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី