ស្ងាត់​ៗ ទ្រី តារាវុធ ទម្លាយ​រូប​បង្អួត​ល្វែង​លើ​ដាក់​គ្នា​ជា​មួយ ​យ៉ែម ស្រី​ពេជ្រ

  • 2018-07-03 03:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​បញ្ចេញ​ល្វែង​លើ​ដាក់​គ្នា រវាងតារា​ស្រី​​​សម្តីចាក់​ទឹក​មិន​លេច កញ្ញា យ៉ែម ស្រីពេជ្រ និង កំលោះ​សង្ហា ទ្រី តារាវុធ ត្រូវ​បាន​ភាគី​ខាង​ប្រុស​​ផ្ញើ​មក​កាន់ ​​Sabayជា​ច្រើន​សន្លឹក​នៅ​ព្រឹក​នេះ រូបភាព​​ទាំង​នោះ​​ពួក​គេ​មិន​ធ្លាប់​ទម្លាយ​​ជា​សាធារណៈ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​បាន​ដឹង​ឡើយ ទោះបី​ជា​រូបភាព​ទាំង​នោះ​បាន​ថត​ជា​យូរ​ណាស់​មក​ហើយ​ក្ដី។

កំលោះ​សង្ហា ទ្រី តារាវុធ ប្រាប់​ថា ​ពួក​ខ្លួន​បាន​ថត​​រូប​​ទាំង​នេះ​ជា​យូរ​ណាស់​មក​ហើយ គ្រា​ដែល​អ្នក​ទាំង​ពីរ​ថត​រឿង​ជា​មួយ​​គ្នា ប៉ុន្តែ​មិន​ធ្លាប់​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។​លោក​ថា មិនមែន​ជា​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ ឬ​ជា​ការ​ថត​ឲ្យ​ទស្សនាវដ្ដី​ណា​មួយ​ឡើយ គឺ​​ការ​ថត​នោះ គ្រាន់​តែ​ជា​ការ​ថត​ទុក​ជា​អនុស្សាវរីយ៍​​ និង​ប្រើប្រាស់ ពេល​ដែល​អ្នក​ដឹក​នាំ​សម្ដែង ត្រូវ​ការ​រូប​បែប​សិច​ស៊ី​ប៉ុណ្ណោះ។

តាម​រយៈ​រូបភាព​នេះ​អ្នក​ទាំង​ពីរ​ហាក់​ដូច​​ជា​ស្និទ្ធស្នាល​ជា​មួយ​គ្នា​ខ្លាំង ឬ​អាច​មាន​​អ្វី​លើស​ពី​ដៃគូ​សិល្បៈ​ក៏​ថា​បាន ត្បិត​អី​ពួក​គេហ៊ាន​ដល់​ចំហ​ល្វែង​លើ​ថត​កៀក​គ្នា​បែប​នេះ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​តួឯករឿង ​កំណត់​ហេតុ​នាង​នាថ ​​រូប​នេះ ទំនាក់​ទំនង​​អ្នក​ទាំង​ពីរ គ្រាន់តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ប៉ុណ្ណោះ ពុំ​មែន​ជា​ស្នេហា​ជា​មួយ​គ្នា​នោះ​ឡើយ។

ជា​មួយ​នឹង​ការ​បញ្ចេញ​រូប​សិចស៊ី​ទាំង​​ប៉ុន្មាន​ខាង​លើ​ កំលោះ​សង្ហា ទ្រី តារាវុធ បាន​​ប្រកាស​​ទៅ​ដល់​អ្នក​​ដឹក​នាំ​សម្ដែង​ទាំង​អស់​ថា ខ្លួន​មិន​ខ្លាច​ក្នុង​ការ​ថត​រូបភាព​បែប​សិច​ស៊ី​នោះ​ឡើយ ទោះបី​ជា​កន្លង​មក​លោក​មិន​ធ្លាប់​​ដោយ។ លោក​ថា ទោះ​ការ​ថត​នោះ​មាន​​ប្លង់​ត្រូវ​ស្រាត​ខោអាវ​ចេញ​ទាំង​អស់​ក៏​មិន​ខ្លាច​​ដែរ ត្បិត​អី​លោក​ជឿជាក់​លើ​អ្នក​ដឹក​នាំ​សម្ដែង ​សុទ្ធ​តែ​មាន​ហេតុផល និង មាន​វិធី​ក្នុង​ការ​ធ្វើ។

លោក ទ្រី តារាវុធ គឺ​ជា​អតីត​ Freshieលេខ​១ ឆ្នាំ ២០១៦ ក្រៅ​ពី​ការ​សម្ដែង​រឿង ​និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​តារា​សម្ដែង​រូប​នេះ​ក៏​ធ្លាប់​ធ្វើ​ពិធីករ​ផង​ដែរ។ ចំពោះ​ការ​ថត​ភាពយន្ត​វិញ ទ្រី តារាវុធ ប្រាប់​ថា ខ្លួន​ធ្លាប់​បាន​សម្ដែង​រឿង​ជា​​ច្រើន​រឿង​មក​ហើយ ក្នុង​នោះ​មាន​រឿង "ក្រមុំ​៣១​កំលោះ​៥២",រឿង​"កំណត់​ហេតុ​នាង​នាថ",រឿង"​សរសេរ​កន្លោង",រឿង "និស្ស័យ​បង​ប្អូន"និង រឿង "ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍"ជា​ដើម៕

អត្ថបទៈ ស៊ុនហួត