រូបរាង iPhone 9 ដាក់​ក្បែរ iPhone X មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ

  • 2018-07-04 02:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Render ថ្មី​មួយ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​តាម​ដំណឹង​លេច​ធ្លាយ​អំពី​ iPhone 9 ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។ រូបភាព Render នេះ​បង្ហាញ​ថា​ iPhone 9 និង iPhone X មាន​លក្ខណៈ​ខុស​គ្នា​បែប​ណា​ខ្លះ។

iPhone 9 ប្រើ​ប្រាស់​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ ហេតុ​នេះ​រូបរាង​របស់​វា​ធំ​ជាង iPhone X ដែល​ប្រើ​ប្រាស់​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ បន្តិច។ កាមេរ៉ា​ខាង​ក្រោយ​របស់ iPhone 9 មាន​ត្រឹម​មួយ​គ្រាប់ ហើយ​តួ​ខ្លួន​របស់​វា​ទំនង​ជា​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ជំនួស​ឲ្យ​​ដែក​អ៊ីណុក​ដែល​ប្រើ​លើ iPhone X។

​គេ​ជឿ​ថា​ផ្ទៃ​ខាង​ក្រោយ​របស់​ iPhone 9 ​នឹង​មាន​​ស្រោប​ដោយ​ផ្ទាំង​កញ្ចក់​ភ្លឺ​រលោង​ដូច​ iPhone ចេញ​ឆ្នាំ ២០១៧ ហេតុ​នេះ​អាច​នឹង​ទ្រាំទ្រ​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ផង​ដែរ។

ឆ្នាំ ២០១៨ នេះ​គេ​រំពឹង​ថា Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​ដូច​ឆ្នាំ​មុន​ដែរ ដោយ​មាន​ពីរ​ម៉ូដែល​ប្រើ​អេក្រង់​ OLED និង​មួយ​ទៀត​ប្រើ​អេក្រង់​ LCD ដែល​គេ​ស្គាល់​ថា​ជា iPhone 9៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី