Volkswagen បញ្ចេញ​រថយន្ត Pick up ស៊េរី​ថ្មីទើប​មក​ដល់​(វីដេអូ)

  • 2018-07-04 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​បញ្ចេញ​រថយន្ត​ប្រភេទ Pick upស៊េរី​ទំនើប​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន​ចូល​មក​កាន់​ទីផ្សារ​ក្នុង​ស្រុក កាល​ពី​ពេល​ថ្មីៗ​នេះ។

រថយន្ត​ម៉ូដែល​ថ្មី​របស់ Volkswagen នេះ​មាន​ឈ្មោះ​ថា Amarok 2018 ដែល​ជា​រថយន្ត​បែប​ Off-road ​ទ្វារ៤ អាច​បើក​រុក​ព្រៃ​ម៉ា​អ៊េម។

Amarok បំពាក់​កុង​ទ័រ​ប្រភេទ​អេឡិចត្រូនិក ចង្កៀង​មុខ Xenon បំពាក់​ដោយ​គ្រាប់​អំពូល LED ជុំវិញ(អំពូល​បំភ្លឺ​ពេល​ថ្ងៃ) ដៃ​ចង្កូត​ស្រោប​ដោយ​ស្បែក​សុទ្ធ​ភ្លឺ​រលោង ឃ្លុប​ដាក់​ឥវ៉ាន់​មាន​ទទឹង ១,២២២ មីលីម៉ែត្រ ទំហំ​ធំ​ទូលាយ ២,៥២ ម៉ែត្រ​ការេ ងាយ​ស្រួល​ក្នុង​ការ​ដាក់​ទំនិញ​ផ្សេងៗ បំពាក់​ម៉ាស៊ីន V6 ប្រភេទ TDI (ម៉ាស៊ូត) ដែល​មាន​កម្លាំង​សេស ១៧៩ ប្រអប់លេខអូតូ ៨ វគ្គ។

មិន​តែ​ប៉ុណ្ណោះ Amarok ស៊េរី​ឆ្នាំ​២០១៨​នេះ ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​ជាច្រើន​ដូចជា ប្រព័ន្ធ​ហ្វ្រាំង ABS ជំនួយ​ការ​ឡើង​ចំណោត​ខ្ពស់​មាន​សុវត្ថិភាព ប្រព័ន្ធ​ហ្វ្រាំង​ស្វ័យ​ប្រវត្តិ និង​មាន​សមត្ថភាព​ដឹក​សណ្ដោង​បាន​ដល់ ៣,៥ តោន ប្រព័ន្ធ 4MOTION® ដំណើរការ​កង់​ទាំង​បួន​ដោយ​ស្វ័យប្រវត្តិ​ឆ្លាតវៃ និង​ប្រព័ន្ធ​ទប់​លំនឹង​ជួយ​ឲ្យ​តួ​រថយន្ត​មាន​លំនឹង​ល្អ​មិន​គ្រលែង​ខ្លាំង ​ប្រព័ន្ធ​សុវត្ថិភាព ergoComfort ជួយ​អ្នក​បើកបរ​សម្រួល​ការ​ចុក​ខ្នង​ចង្កេះ​ពេល​បើក​ផ្លូវ​ឆ្ងាយ។

ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​គឺ ៥៧៣០០ ដុល្លារ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី