ជើង​ខ្លាំង​ទើប​មក​ពី​បារាំង​ រឿង​ សោភ័ណ្ឌ​ ផាន់​ គ្រាន់​ នឹង​ឡើង​សង្វៀន​តែ​មួយ​ថ្ងៃអាទិត្យ​នេះ​

  • 2018-07-04 09:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ​ និង​ ផាន់​ គ្រាន់​ នឹង​ត្រូវ​ឡើង​សង្វៀន​តែ​មួយ​ជា​មួយ​គ្នា​ ដើម្បី​តតាំង​ជា​មួយ​កីឡាករ​ឆ្លងដែន​មក​ពី​ប្រទេស​ថៃ​ នា​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ CNC​ ម៉ោង​១១​ថ្ងៃ​ត្រង់​នេះ។​

កីឡាករ ផាន់ គ្រាន់

ម្ចាស់​ខ្សែក្រវាត់​ ៣គ្រឿង​ ផាន់​ គ្រាន់​ ដែល​ទើប​វិល​ត្រលប់​មក​ពី​ប្រទេស​បារាំង​ថ្មីៗ​នេះ​ ឥលូវ​ចាប់​ផ្ដើម​ឡើង​សង្វៀន​ក្នុង​ស្រុក​ជា​បណ្ដើរៗ​វិញ​ហើយ​ ដោយ​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ប៉ះជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ។​ កីឡាករ​មក​ពី​ក្លឹប​ពុទ្ធសេរីវង្ស​រូប​នេះ​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ថៃ​ Chhat Chhai​ ទម្ងន់​ ៦៣,៥​គីឡូក្រាម។​

កីឡាករ ផាន់ គ្រាន់

ចំណែក​អ្នក​លេង​កណ្ដាប់​ដៃ​អត់​មេត្តា​ រឿង​ សោភ័ណ្ឌ​ ក៏​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ថៃ​ដូចគ្នា​ គឺ​តម្រូវ​ឲ្យ​ប៉ះ​ជា​មួយ​កីឡាករ​ Fay Pa​ លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម។​ កូន​សិស្ស​លោក​ ឈិន​ ក្វាន់ចៃ​ រូប​នេះ​ មក​ដល់​ប្រទេស​កម្ពុជា​មុន​កីឡាករ​ ផាន់​ គ្រាន់​ ហើយ​អាច​និយាយ​បាន​ថា​ហ្វឹកហាត់​ក៏​បាន​យូរ​ជាង​ផង​ដែរ។​

កីឡាករ រឿង សោភ័ណ្ឌ​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​របស់​ រឿង​ សោភ័ណ្ឌ​ និង​ ផាន់​ គ្រាន់​ នា​ថ្ងៃ​អាទិត្យនេះ​ គឺ​ប្រកួត​ដំបូង​ហើយ​របស់​ពួកគេ​ ក្រោយ​ជាប់​ប្រកួត​នៅ​ប្រទេស​បារាំង​មួយ​រយៈ​ពេល​ធំ​កន្លង​ទៅ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី