៨សន្លឹក​ ម៉ៅ គីមធីតា និងគូម៉ា កាន់តែផ្អែមល្ហែម ក្រោយទទួលស្គាល់មានស្នេហាជាមួយគ្នា

  • 2018-07-05 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់​ទំនង​​តារា​សម្ដែង​ ម៉ៅ គីមធីតា និង​តារា​ចម្រៀង​សម្លេង​ស្រទន់​ គូម៉ា កាន់​តែ​ផ្អែម​ល្ហែម​ឡើង​ពី​​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ក្រោយ​ពី​ទទួល​ស្គាល់​ថា​ ​ពួក​គេ​ទាំង​ពីរ​ពិត​ជា​មាន​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ ខែ មីនា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ។

ពិសេស​គ្រប់​ពេល​​វត្ត​មាន​តារា​ចម្រៀង​ និង​សម្ដែង​ទាំង​ពីរ​រូប​​នេះ​នៅ​ជាមួយ​គ្នា​ ពួក​គេ​តែង​តែ​​បញ្ចេញ​សកម្មភាព​ស្និទ្ធស្នាល​ និង​ថត​រូប​ផ្អែម​ល្ហែម​​ជាមួយ​គ្នា​ជា​និច្ច​ មិន​ថា​នៅ​កន្លែង​ថត​រឿង​ ឬ ដំណើរ​កម្សាន្ត​​​​នៅ​ទីណា​នោះ​ទេ។ ទង្វើ​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​មិត្ត​រួម​ការ​ងារ​​លួច​ច្រណែន​គូស្នេហ៍​មួយ​គូ​នេះ​ទៀត​ផង។

គួរ​រម្លឹក​ថា​កន្លង​មក​​ទាំង​ គូម៉ា និង ម៉ៅ គីមធីតា បាន​សារភាព​ថា​​ពួក​គេ​ទាំង​ពីរ​ចាប់​ផ្ដើម​​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​​​នៅ​អំឡុង​ដើម​ឆ្នាំ ២០១៧ បើ​គិត​មក​ដល់​​ឆ្នាំ​ ២០១៨ នេះ​​មាន​រយៈ​ពេល​១ឆ្នាំ​ហើយ៕

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពី FB Kuma singer

អត្ថបទពេញនិយម