Seagate ចេញ​លក់ SSD កាត​ទំហំ​យក្ស​មាន​ចាប់​ពី ៧៤ ដល់ ២០០ ដុល្លារ

  • 2018-07-07 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ Seagate ដែល​ជា​ក្រុមហ៊ុន​ផលិត accessories កុំព្យូទ័រ​ដ៏​ល្បី​មួយ​បាន​បញ្ចេញ​ផលិត​ផល​របស់​ខ្លួន​មក​កាន់​ទី​ផ្សារ​គឺ SSD កាត​ដែល​មាន​ទំហំ​ចាប់​ពី ២៥០GB ដល់ ២TB។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា BarraCuda® SSD ថ្មី​នេះ​មាន​ទំហំ ២,៥អ៊ីញ ផ្ដល់​ទំហំ​ផ្ទុក​ផ្សេងៗ​គ្នា​ដូច​ជា ២៥០GB, ៥០០GB, ១TB និង​ធំ​ជាង​គឺ ២TB។ SSD នេះ​មាន​សមត្ថភាព​អាច read បាន​ដល់ ៥៤០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី ឯ​ល្បឿន write បាន​ដល់ ៥២០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី។

SSD ជំនាន់​ថ្មី​នេះ អាច​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​ពន្លឿន​លឿន​កុំព្យូទ័រ​របស់​អ្នក​ឲ្យ​លឿន​ទ្វេរ​ដង។

ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ Amazon វា​មាន​តម្លៃ​រៀង​គ្នា​ដូចជា SSD ទំហំ ២៥០GB តម្លៃ ៧៤ ដុល្លារ ទំហំ ៥០០GB តម្លៃ ១១៩ ដុល្លារ​និង​ទំហំ ១TB តម្លៃ ២២៩ ដុល្លារ ជាមួយ​និង​ការ​ធានា​រយៈពេល ៥ ឆ្នាំ​ពី Seagate៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ techspot   ប្រែ​សម្រួល៖ រក្សា