៨សន្លឹកទីលានបាល់ទាត់ប្លែកបំផុតជុំវិញពិភពលោក ឃើញហើយចង់ភ្លឹក
- 2018-07-07 08:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨សន្លឹកទីលានបាល់ទាត់ប្លែកបំផុតជុំវិញពិភពលោក ឃើញហើយចង់ភ្លឹក
ចន្លោះមិនឃើញ
បាល់ទាត់គឺជាកីឡាដែលមានប្រជាប្រិយភាពបំផុត ហើយជួនកាលកីឡដ្ឋានរបស់វាក៏ជាកន្លែងដែលមានទេសភាពស្អាត និងទាក់ទាញបំផុត ដូចបង្ហាញនៅក្នុងរូបនេះអីចឹង។
បើទោះជាមានឈ្មោះថា Greenland ប៉ុន្តែប្រទេសនេះមិនមានពណ៌បៃតងដូចឈ្មោះឡើយ គ្មានឡើយស្មៅនៅប្រទេសនេះ។ ដោយសារលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ទីលានមួយចំនួនព័ទ្ធជុំវិញទៅដោយភ្នំទឹកកក និង សមុទ្រទឹកកក។
រីឯរូបភាពមួយទៀតបង្ហាញពីទីលានស្ថិតនៅកណ្តាលទ្រូងព្រៃនៃប្រទេសម៉ាឡេស៊ី ទិដ្ឋភាពមើលទៅប្រៀបបីដូចកីឡដ្ឋាននៅកណ្តាលសួនបៃតងដ៏ស្រស់ស្អាត។
បន្ទាប់មកទៀតគឺកីឡដ្ឋាននៅភូមិនេសាទហេនីងស្វៀ (Henningsvaer) ស្ថិតនៅប្រជុំកោះ ឡូហ្វូថេន (Lofoten) នៅតំបន់អាក់ទិករបស់ប្រទេសន័រវែស។ ទីលានបាល់ទាត់នោះហ៊ុមព័ទ្ធដោយទេសភាពដ៏អស្ចារ្យបំផុតរបស់អឺរ៉ុប។
ក៏មានផងដែរទីលានបាល់ទាត់ពណ៌បៃតងខ្ចីនៅលើដំបូលអគារកប់ពពកក្នុងប្រទេសជប៉ុន ជាទីក្រុងមមាញឹកបំផុតមួយរបស់ពិភពលោក និងទីលានបាល់ទាត់ដ៏ទាក់ទាញមួយចំនួនទៀតដែលនឹងធ្វើឲ្យអ្នកប្លែកអារម្មណ៍។
ចង់ដឹងថាទីលានបាល់ទាត់ទាំងនោះស្រស់ស្អាតប៉ុណ្ណា សូមទស្សនារូបភាពទាំងនេះ៖