ទិដ្ឋភាព ឯកឧត្ដម លោកជំទាវ និងតារាល្បីៗចូលរួមបុណ្យ ១០០ថ្ងៃ វីតាមីនសេ ល្ងាចមិញ

  • 2018-07-09 03:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ម្សិលមិញ​នេះ​​តារា​កំប្លែង​​អ្នក​នាង ប៉េងប៉ោង និង​ក្រុម​គ្រួសារ​បាន​រៀប​ចំ​ពិធី​បុណ្យ​ ១០០ថ្ងៃ​​ឆ្លង​ចេតិយ​ និង​រូប​សំណាកឲ្យ​លោក ម៉ៅ សាមឿន ហៅ​ តា វីតាមីនសេ ជាឪពុក នៅ​វត្ត​​មកុដ​បុរី​ ដែល​ទទួល​អនិច្ចកម្ម​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២៩ ឈាន​ចូល​៣០​ ខែ​ មីនា ឆ្នាំ ២០១៨។

អ្នកនាង ប៉េងប៉ោង ឲ្យ​ដឹង​ថា ក្នុង​ពិធី​បុណ្យ​១០០ថ្ងៃ ឆ្លង​ចេតិយ​ និង​រូប​សំណាកឲ្យ​លោក​ឪពុក​​​​អ្នក​នាង​ និង​ក្រុម​គ្រួសារ​​​​បាន​​​ចំណាយ​ថវិកា​អស់​ ៧ ០០០ ដុល្លារ​អាមេរិក ដើម្បី​ទទួល​ភ្ញៀវ​កិត្តិយស​មាន​ឯកឧត្ដម​លោក​ជំទាវ​ ព្រម​ទាំង​សិល្បករ​ សិល្ប​ការិនី​​​​​ជា​ច្រើន​រូប​ទៀត។

“កម្មវិធី​នេះ​ខ្ញុំ​ធ្វើ​ ៥០តុ​ដោយ​បាន​អញ្ជើញ​ភ្ញៀវ​​កិត្តិយស​​ មាន​ឯកឧត្ដម​ លោក​ជំទាវ​ សិល្បករ​​ សិល្ប​ការិនី​​មួយ​ចំនួន។ អ្វី​ដែល​ខ្ញុំ​អរគុណ​ខ្លាំង​នោះ​ទោះ​បី​ជា​ភ្លៀង​ខ្លាំង​ប៉ុណ្ណោះ​ពួក​គាត់​នៅ​តែ​អញ្ជើញ​មក​ចូល​រួម​បុណ្យ​ ១០០​ថ្ងៃ​​លោក​ប៉ា​របស់​ខ្ញុំ​ នេះ​ជា​ទឹក​ចិត្ត​មួយ​ដែល​ពួក​គាត់​មាន​ចំពោះ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន"។ អ្នកនាង ប៉េងប៉ោង បន្ថែម។

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី