ទាយ​ត្រូវ​ពីរ​ដង​ ចុះ​​​ម្ដង​នេះ​លោក ប្រាក់ សុវណ្ណារ៉ា យក​មួយ​ណា​​ បែលហ្សិក ​ឬ បារាំង?

  • 2018-07-10 06:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់​ទាយ​ត្រូវ​ពីរ​លើក​រួច​មក​ហើយ កាល​ជំនួប​បើក​ឆាក​ World Cup 2018 រវាង រុស្ស៊ី ​ប៊ះ អារ៉ាប៊ីសាអ៊ូឌីត និង​ការ​ជួប​គ្នា​រវាង បែលហ្សិក និង​ប្រេស៊ីល។ ចុះ​យប់​នេះ​វិញ​តើ​​អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​យក​ក្រុម​ណា​ជា​អ្នក​ឡើង​ទៅ​កាន់​​វគ្គ​បន្ត​​រវាង​ បែលហ្សិក និង​បារាំង សម្រាប់​ជំនួប​វគ្គ​៤​ក្រុម​ចុង​ក្រោយ?

លោក ប្រាក់ សុវណ្ណារ៉ា

អតីត​គ្រូ​បឹង​កេត​រូប​នេះ​គិត​ថា បែលហ្សិក និង​អាច​យក​ឈ្នះ​បារាំង ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​លោក​ថា ក្រុម​ទាំង​ពីរ​ប្រព័ន្ធ​ការពារ​​ល្អ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​បែលហ្សិក​ ហាក់​ស្រួច​ជាង​ក្រុម​បារាំង។

​លោក​គិត​ថា មិន​ត្រឹម​បែលហ្សិក​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ប៉ុណ្ណោះ​ទេ​គឺ​​លោក​គិត​ថា ប្រទេស​នេះ​អាច​លើក​ពាន​ World Cup 2018 ​ដែល​កំពុង​ធ្វើ​​ឡើង​នៅ​រុស្ស៊ី​នេះ​តែ​ម្ដង។ លោក​ក៏​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរ​ថា បែលហ្សិក មាន​ប្រព័ន្ធ​វាយ​បក​បាន​លឿន​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង ដែល​ចូល​ចិត្ត​លេង​​កៀបសង្កត់​ដៃ​គូ។

​ក្រោយ​ពេល​គូ​នេះ​ប្រកួត​ចប់​ទៅ​ ​មាន​មួយ​គូ​ទៀត​ នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​គឺ​ក្រុម​​ ក្រូអាត ប៉ះ​តោ​កំណាច​អង់គ្លេស នៅ​ម៉ោង ១ យប់​រំលង​អាធ្រាត្រ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​