អត់អស់មួយរៀល! មើលការសម្ដែងលំដាប់ពិភពលោក នៅសាលទំនើបគ្មាន២ក្នុងស្រុកខ្មែរ

  • 2018-07-11 04:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនីយភាពសិល្បៈដែលមានឈ្មោះថា “ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌” ឬ Viva La Colours បានទាក់ចិត្តទស្សនិកជនជាង ១០០០ នាក់ កាលពីចុងសប្ដាហ៍មុន នៅសាលមហោស្រព NABA ក្នុងសណ្ឋាគារណាហ្គាទី ២។

កម្មវិធីលំដាប់ពិភពលោកនេះ មានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងនោះមានទាំងសៀកបង្វិលខ្លួនលើអាកាសរបស់បងប្អូន២នាក់មកពីប្រទេសអេត្យូពី ក្នុងទ្វីបអាហ្វ្រិក។ ពួកគេត្រូវបានស្គាល់ថាជាបេក្ខជនទទួលបានប៊ូតុងមាស Spain’s Got Talent ពីគណៈកម្មការ ត្បិតការសមត្ថភាពសម្ដែងគ្មានអ្នកណាធ្វើដូច។ ក្រៅពីនោះ ក៏មានការសម្ដែងរបាំដោយក្រុមរាំមកពីប្រទេសកូឡុំប៊ី ដែលញ៉ាំងបរិយាកាសឲ្យអ្នកទស្សនាសប្បាយទៅតាមនោះដែរ។

កញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខ ៣ ប្រចាំឆ្នាំ ២០១៧ កឹម ស្រីកែវ បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបយ៉ាងខ្លាំងដែលបានឃើញការសម្ដែងរបាំឡាតាំងដ៏រស់រវើកនេះ! ខ្ញុំមិនធ្លាប់បានទស្សនាការសម្តែងដ៏អស្ចារ្យដូច្នេះទេពីមុនមកទេ! វាពិតជាប្លែកខ្លាំងណាស់!”។

ក្រោយមក គឺជាការសម្ដែងសៀករហ័សកម្មរបស់ក្រុម Wonder Changers មកពីប្រទេស រុស្ស៊ី ដែលពួកគេអាចប្តូរសម្លៀកបំពាក់រហ័សដូចផ្លេកបន្ទោរ ខណៈការសម្ដែងសៀកសន្លឹកបៀរបស់ តៃវ៉ាន់ ក៏មានល្បិចខ្ពស់មិនធម្មតា រហូតធ្វើឲ្យទស្សនិកជនងើបពីកៅអី ស្ងើចសរសើរមិនដាច់ពីមាត់ ។

តារាម៉ូដែលរូបសង្ហា ដូរីកូ មានមតិថា៖ “វាពិតជាមិនគួរឲ្យជឿ! កាលមុនខ្ញុំធ្លាប់តែឃើញតាមទូរទស្សន៍ តែឥឡូវខ្ញុំបានឃើញផ្ទាល់ភ្នែក។ ពិតជារហ័ស! ពួកគេអាចប្ដូរសម្លៀកបំពាក់ជាច្រើនឈុត ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ!”។

មិនមែនមានត្រឹមតែ ចម្រៀង របាំ និងសៀកទេ ព្រឹត្តិការណ៍នេះ បាននាំមកនូវការចាក់បញ្ចាំងរូបភាពវីដេអូនៅលើជញ្ជាំងដ៏ប្លែកភ្នែកនៅក្នុងសាលមហោស្រព 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

លោកអ្នកអាចចូលទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏ប្លែក និងអស្ចារ្យនេះ នៅរៀងរាល់ថ្ងៃពុធដល់អាទិត្យ ចាប់ពីម៉ោង ៧:៣០ យប់ ក្នុងសាលមហោស្រព NABA សណ្ឋាគារណាហ្គាទី ២។ កម្មវិធីនេះ នឹងដំណើរការត្រឹមថ្ងៃទី ១២ សីហា ប៉ុណ្ណោះ។ សាលមហោស្រព NABA បើកឲ្យសាធារណជនទូទៅចូលទស្សនាដោយសេរី និងមានកៅអីជាង ១០០០ សម្រាប់ការសម្ដែងនីមួយៗចាំទទួល។ អ្នកមកមុន អាចចាប់យកកៅអីដែលអ្នកពេញចិត្តមុន៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម