កំចាយមារ ចេញពីកម្ពុជា ទៅចូលរួមប្រកួត AFF Futsal ជាលើកដំបូង
- 2018-07-13 03:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំចាយមារ ចេញពីកម្ពុជា ទៅចូលរួមប្រកួត AFF Futsal ជាលើកដំបូង
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ សសយក កំចាយមារ បានចាកចេញពីកម្ពុជានៅព្រឹកនេះហើយ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship នាប្រទេសឥណ្ឌូណេស៊ី។
AFF Futsal Club Championship 2018 នឹងចាប់ផ្ដើមលេងនៅថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨នេះ ។ មានតែ៨ក្រុមប៉ុណ្ណោះចូលរួម ដោយក្រុម សសយក កំចាយមារ គឺតំណាងឱ្យប្រទេសកម្ពុជា ចូលរួម ស្ថិតនៅពូល A ជាមួយក្រុម East Coast Heat របស់អូស្ត្រាលី Arbisyam របស់ប្រ៊ុយណេ និងក្រុម MIC របស់មីយ៉ាន់ម៉ា។
នេះជាលើកដំបូងសម្រាប់ក្រុមតំណាងកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់មួយនេះ ស្របពេល សសយក កំចាយមារ នៅមានក្ដីបារម្ភច្រើន។ ពួកគេជាក្រុមទើបបង្កើត និងមិនទាន់ស្គាល់ច្បាស់ពីក្រុមដែលស្ថិតក្នុងពូលជាមួយគ្នានៅឡើយ៕