កម្មវិធី Photoshop ពេញ​លេញ​នឹង​មាន​លើ iPad នៅ​ឆ្នាំ​ក្រោយ

  • 2018-07-14 03:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adobe បាន​ឲ្យ​ដឹង​​ពី​គម្រោង​ការ​ប្រកាស​ចេញ​កម្មវិធី​ Photoshop ពេញ​លេញ​​សម្រាប់​ប្រើ​លើ iPad ដោយ​នឹង​ប្រកាស​ចេញ​នៅ​ខែ​តុលា​ ឆ្នាំ ២០១៩។

កន្លង​មក​នេះ​ Adobe បាន​ផលិត​នូវ​កម្មវិធី​​កែ​រូបភាព​ជា​ច្រើន​ប្រភេទ​សម្រាប់​ឧបករណ៍​ iOS រួម​មាន​កម្មវិធី Photoshop Express ផង​ដែរ។ ប៉ុន្តែ​​នៅ​មិន​ទាន់​មាន​កម្មវិធី​កែ​រូប​​ដែល​មាន​ភាព​ពេញ​លេញ​ដូច​ជា​កម្មវិធី​​ប្រើ​លើ​កុំព្យូទ័រ​នៅ​ឡើយ​ទេ។ នេះ​​ប្រៀប​ដូច​ជា​ការ​ផ្ដល់​ចន្លោះ​ទីផ្សារ​ដល់​ក្រុមហ៊ុន​ដទៃ​ដូច​ជា​ Affinity Photo ជា​ដើម។

Bloomberg បាន​រៀប​រាប់​ថា​ការ​សម្រេច​ចិត្ត​បញ្ចេញ​កម្មវិធី​ Photoshop ពេញ​លេញ​នេះ​​ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​ Adobe ក្នុង​ការ​បង្កើន​ចំនួន​អ្នក​ប្រើ​ប្រាស់​​លើ Platform ផ្សេងៗ​គ្នា៕​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម