សួន ពិសិដ្ឋ ជម្រះមន្ទិលរឿងជាមួយហង្សមាស ខណៈមហាជនដាក់ការសង្ស័យ
- 2018-07-17 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួន ពិសិដ្ឋ ជម្រះមន្ទិលរឿងជាមួយហង្សមាស ខណៈមហាជនដាក់ការសង្ស័យ
ចន្លោះមិនឃើញ
មួយឆ្នាំចុងក្រោយនេះលោក សួន ពិសិដ្ឋ មិនមានបទចម្រៀងអ្វីថ្មីចេញនៅផលិតកម្មហង្សមាស ដូចពេលមុននោះទេ។ ជាហេតុធ្វើឲ្យហ្វេនៗ និងបណ្ដាសារព័ត៌មានមួយចំនួន ដាក់ការសង្ស័យថា អ្នកនិពន្ធបទ"មោទនភាពជាតិខ្មែរ" រូបនេះប្រហែលជាដើរចេញពីទ្រនំខាងលើហើយមើលទៅ។
ឆ្លើយតបចំពោះការលើកឡើងនេះ សួន ពិសិដ្ឋ បានទទួលស្គាល់ថា លោកពិតជាដើរចេញហង្សមាសមែន តែមិនបានចូលផលិតកម្មណាមួយឡើយ។ បើគិតមកដល់ពេលនេះបានជាង១ឆ្នាំហើយ។ មូលហេតុនៃការដើរចេញ ដោយសារតែខ្លួនចង់បំពេញក្ដីស្រមៃអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ក្ដីស្រមៃ សួន ពិសិដ្ឋ នោះគឺបើកផលិតកម្មថ្មីមួយដោយខ្លួនឯងមានឈ្មោះថា ចក្រវាឡ ហ្វៀម ហើយខណៈពេលនេះផលិតកម្មថ្មីលោកកំពុងតែដំណើរការហើយ។ គ្រោងនឹងចេញថតភាពយន្តខ្នាតធំ ជាស្នាដៃដំបូងរបស់ខ្លួនក្នុងពេលឆាប់ ដើម្បីវាយលុកទីផ្សារក្នុង និងក្រៅស្រុក។
ក្រៅពីផលិតកុនខ្មែរផលិតកម្មលោក ក៏មានផលិតបទចម្រៀង ដែលប្រមូលផ្ដុំទៅដោយតារាចម្រៀង Original Song ទៀតផង។ គ្រាន់តែថាផ្ដោតលើការថតរឿងជាចម្បងដើម្បីលើកស្ទួយ ភាពយន្តខ្មែរឲ្យឲ្យមានទីផ្សារនៅលើឆាកអន្តរជាតិ។
ទោះបីជាពេលនេះម្ចាស់បទ "ចរិតតួឯក" ដើរចេញពីហង្សមាសក៏ដោយ លោកនៅតែមានទំនាក់ទំនងជាមួយល្អជាមួយទ្រនំចាស់ដដែលមិនមានអ្វីប្រែប្រួលឬអាក់អន់ចិត្តអ្វីឡើយ។ គួររម្លឹកថា បច្ចុប្បន្ន ក្រៅពីមមាញឹកខ្លាំងជាមួយការបើកផលិតកម្មថ្មីលោក សួន ពិសិដ្ឋ ក៏ជាគណៈកម្មការមួយរូបក្នុងកម្មវិធី "The Melody” នៅទូរទស្សន៍បាយ័នផងដែរ៕