ចំណេញទាំងសុខភាព និងពេលវេលា ក្រោយដឹងទឹក ៤ប្រភេទ ហាមឆុងទឹកដោះគោ

  • 2018-07-17 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​សម្រាប់​យក​ឆុង​ទឹក​ដោះ​គោ​កូន​ គឺ​ជា​រឿង​សំខាន់ ដែល​​ពុក​ម្ដាយ​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់។

អ្នក​ជំនាញ​សុខភាព​កុមារ បាន​បញ្ជាក់​ថា ប្រសិន​បើ​យក​ទឹក​ដែល​មិន​ល្អ​មក​លាយ​ឆុង​ទឹក​ដោះ​គោ នោះ​នឹង​បង្ក​បញ្ហា​ដល់​សុខភាព អាច​ឲ្យ​កុមារ​រាករូស ឬ​ក្ដៀន​លាមក ​មាន​បញ្ហា​ក្រលៀន ពោះ​វៀន​រ៉ាំរ៉ៃ និង​កូន​មាន​សុខភាព​មិន​ល្អ ងាយ​ឈឺ​ច្រើន​ជា​ដើម​ ។

រូបតំណាង

ដូច្នេះ ប្រសិន​បើ​មិន​ចង់​ឲ្យ​សុខភាព​កូន​កើត​មាន​បញ្ហា​ នាំ​ឲ្យ​ឪពុកម្ដាយ​ខាត​ពេល​វេលា​ច្រើន​មើល​ថែ​កូន​ពេល​ឈឺ​ញឹកញាប់ អ្នក​មិន​គួរ​យក​ទឹក​ ៤​ប្រភេទ​នេះ ​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​ទេ។

១. ​ទឹក​ដែល​ទុក​ចោល​យូរ​

អ្នក​មិន​គួរ​ប្រើ​ទឹក​ដែល​ទុក​ចោល​យូរ​ រួច​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​ទេ។ ទឹក​ប្រភេទ​នេះ អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន​បាន។ ជាក់​ស្ដែង​ដូចជា​ ទឹកដែលទុកចោលលើសពី១២ ដល់២៤ម៉ោង អ្នក​មិន​គួរ​ប្រើ​ឡើយ។

២. ទឹក​សុទ្ធ

​អ្នក​ក៏​មិន​គួរ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​ដែរ ព្រោះ​នៅ​ក្នុង​ទឹក​សុទ្ធ មាន​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ ជា​ពិសេស​គឺ ក្រលៀន​របស់​កូន​អ្នក។

រូបតំណាង

៣. ទឹក​ដែល​អ្នក​ដាំ​ច្រើន​ដង

ទឹក​ប្រភេទ​នេះ ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​ដែរ។ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈមមុខ​ នឹង​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល ប្រសិន​ជា​អ្នក​មិន​ប្រយ័ត្ន។

រូបតំណាង

៤. ទឹក​ត្រង​ពី​ម៉ាស៊ីន​ច្រុះ​ទឹក

ទឹក​ដែល​ឆ្លង​កាត់​ម៉ាស៊ីន​ច្រុះ​ ជា​ទឹក​ដែល​ស្អាត​សម្រាប់​មនុស្ស​ធំ​។ ប៉ុន្តែ​សម្រាប់​កុមារ អ្នក​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​ដែរ។ មានន័យថា​ បញ្ហា​អាច​មក​ពី​ម៉ាស៊ីន​ច្រុះ​​ ក្នុង​ករណី ដែល​អ្នក​មិន​បាន​ផ្លាស់​ប្ដូរ​ទៀងទាត់​ ទាន់​ពេលវេលា​កំណត់ នោះ​វា​នឹង​អាច​ផ្ទុក​មេរោគ​ជា​ច្រើន​ក្នុង​នោះ ដែល​ហុច​ផល​វិបាក​ច្រើន​បើ​អ្នក​យក​ទឹក​ច្រុះ មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន។

ដើម្បី​សុវត្ថិភាព​សុខភាព​កូន និង​កាត់​បន្ថយ​ការ​ចំណាយ​នានា​លើ​ការ​ទិញ​ទឹក អ្នក​ជំនាញ​សុខភាព​កុមារ​ណែនាំ​ ឲ្យ​ឪពុក​ម្ដាយ គួរ​ប្រើ​ទឹក​ស្អាត ​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន នោះ​វា​នឹង​មិន​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​នោះ​ទេ៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទថ្មី