ប្លែក! សាស្ត្រាចារ្យល្បីឈ្មោះលើក ២ចំណុច ចាក់ដោតបេះដូងកម្មការិនីតែម្តង (មានវីដេអូ)

  • 2018-07-19 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ពិសេស​សិស្ស និស្សិត ច្បាស់​ជា​ធ្លាប់​ស្គាល់​លោក​សាស្ត្រាចារ្យ​សំបូរ មាណ្ណារ៉ា តាមរយៈ​ការ​បង្រៀន​ផ្ទាល់ និង​ការ​ចែករំលែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា កន្លង​ទៅ។

សាស្ត្រាចារ្យ​ល្បី​ឈ្មោះ​រូប​នេះ តែងតែ​ផ្ដល់​នូវ​ពុទ្ធិ​ល្អ​ៗ ងាយ​យល់ ដែល​សុទ្ធ​សឹង​តែ​ជា​គន្លឹះ​អប់រំ​សំបូរ​បែប ​ផ្សារ​ភ្ជាប់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ។

នៅ​ថ្ងៃ​នេះ ងាក​ចេញ​ពី​រឿង​អប់រំ​បន្តិច ដែល​ប្លែក​ជាង​សព្វដង លោក​សាស្ត្រាចារ្យ​សំបូរ មាណ្ណារ៉ា សូម​លើក ២ចំណុច ទាក់ទង​នឹង​ជីវភាព​កម្មការិនី​រោងចក្រ​កាត់​ដែរ។

តួលេខ ឆ្នាំ២០១៧ ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​ចំនួន ១១០៧ ដែល​ពី​មុន​មាន​ត្រឹម​តែ ៦៤​រោងចក្រ​ប៉ុណ្ណោះ។

បើ​សរុប​រោងចក្រ​សហគ្រាស​ទាំង​អស់​វិញ មាន​ចំនួន ១១១៦៨ ហើយ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១​លាន​នាក់​។

២ចំណុច នៃ​ជីវិត​ពិត របស់​ស្ត្រី​កម្មការិនី​មួយ​ចំនួន ​កំពុង​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ ដែល​លោក​ ​សំបូរ មាណ្ណារ៉ា ចង់​ឲ្យ​មាន​ការ​ជំរុញ​បន្ថែម​ ឲ្យ​បាន​កាន់​តែ​ប្រសើរ ខណៈ​មាន​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​នានា​ផង​ដែរ។

១. បណ្ដុះបណ្ដាល​ជំនាញ​ពិត​ប្រាកដ​ណា​១ ​ដែល​អាច​ឲ្យ​កម្មការិនី​ទុក​ប្រើ​ការ​បាន​ទៅ​អនាគត

២. ជួយ​បង្រៀន និង​អប់រំ​ជា​ពិសេស ដល់​កូន​ៗ​របស់​កម្មការិនី ខណៈ​ម្ដាយ​​មក​ធ្វើការ​រោងចក្រ។

ខាង​ក្រោម​នេះ ជា​វីដេអូ នៃ​កិច្ច​សម្ភាស​ជាមួយ Sabay​ ដែល​ពន្យល់ និង​បកស្រាយ ដោយ​លោក​សាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា ព្រឹទ្ធ​សកល​វិទ្យា​ធិការ​រង នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ កម្ពុជា។

អត្ថបទ៖ ពៅ រក្សា