យុវជន​ឆ្នើម U19 ណារ៉ុង ​កក្កដា លួច​ហាត់​បាល់​នៅ​​ភ្នំពេញ​ទាំង​​​គ្រួសារ​​ហាមឃាត់

  • 2018-07-23 06:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩ ឆ្នាំ ណារ៉ុង ​កក្កដា ទម្លាយ​ពី​រឿង​ពិត​​ដែល​ខ្លួន​ចូល​ហាត់​​បាល់ទាត់​ដំបូង​​ជា​មួយ​ថ្នាល​ U19 របស់​ក្រសួង​ការពារ​ជាតិ​ ដោយ​​លួច​លាក់​ពី​គ្រួសារ​​កាល​​ឆ្នាំ​២០១៦​។

ណារ៉ុង កក្កដា

ណារ៉ុង ​កក្កដា ដែល​ជា​អ្នក​រក​បាន​ពីរ​គ្រាប់​កាល​ជួយ​ U-19 កម្ពុជា​យក​ឈ្នះ​ប្រ៊ុយណេ ៥-០ ក្នុង​ពាន AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ទើប​​បញ្ចប់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា កាល​មក​ហាត់​បាល់ទាត់​ដំបូង​ឪពុក-​ម្ដាយ​មិន​ព្រម​ឲ្យ​មក​ហាត់​ឡើយ ដោយ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​កូន​ប្រុស​ម្នាក់​នេះ​​ខំ​ប្រឹងសិក្សា។

ទោះ​បី​ជា​យ៉ាង​ណា ​ដោយសារ​ទឹក​ចិត្ត​​ស្រលាញ់​​បាល់ទាត់​ខ្លាំង យុវជន​ដែល​អាច​ក្ដាប់​ឱកាស​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទាំង U21 និង U19 រូប​នេះ​លួច​លាក់​​ក្រុមគ្រួសារ​ដោយ​មក​ហាត់​បាល់​ជា​ថ្នាល​យុវជន​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​កាល​ពី​ឆ្នាំ២០១៦។ ​ការ​ចូល​ហាត់​ដំពុង​បាន​ត្រឹម ២ ខែ​ប៉ុណ្ណោះ​រូប​គេ​ត្រូវ​បាន​លោក​ ទេព ឡុង​រចនា មើល​ឃើញ​ថា មាន​សមត្ថភាព​ក៏​ដាក់​ឲ្យ​លេង​ក្នុង​ក្លឹប​ថ្នាល​ U19 តែ​ម្តង។

កក្កដា​បន្ត​ថា រូប​គេ​ហាត់​បាន១​ឆ្នាំ​ក៏​​ត្រូវ​បាន​​គ្រូ​បង្វឹក​ជ្រើស​រើស​ចូល​​ក្រុម​ធំ​របស់​ក្រសួង​ការពារ​ជាតិ​។ កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​មាន​ឪពុក​ឈ្មោះ សុខ ណារ៉ុង មុខរបរ​គ្រូ​បង្រៀន និង​ម្ដាយ​ឈ្មោះ​ វិន សំបឿន មុខរបរ​មេផ្ទះ​។ ក្រោយ​មក​ឪពុក​ម្តាយ​របស់​ខ្លួន​លែង​ហាម​ឃាត់៕

ចង់​ដឹង​ ណារ៉ុង កក្កដា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី