អស់​ទាស់​! មក​មើល​ទិដ្ឋភាព​ទូក​ប្រណិត Beyonce និង Jay-Z ជួល​ក្នុង​តម្លៃ​ជាង​១​លាន​ដុល្លារ

  • 2018-07-24 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ កំពូល​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​វិស័យ​សិល្បៈ​របស់​ពួក​គេ​ ហើយ​កាល​ពី​ឆ្នាំ​មុន​នេះ​អ្នក​ទាំង​ពីរ​រក​បាន​ដល់​ទៅ​ ១៤៧​លាន​ដុល្លារ​ឯណោះ​ នេះ​បើ​យោង​ទៅ​តាម​ទស្សនាវដ្ដី Forbes។

ដូច្នេះ​ហើយ​ទើប​​ Beyonce និង Jay-Z មិន​ខ្លាច​នឹង​ចំណាយ​ទឹក​ប្រាក់​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សេងៗ​នោះ​ទេ ជាក់​ស្ដែង​ប្ដី​ប្រពន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​ជួល​ទូក​ឯកជន​មួយ​ ក្នុង​តម្លៃ​ឈ្នួល​ជាង ១,៤​លាន​ដុល្លារ ក្នុង​១​អាទិត្យ នៅ​ប្រទេស​អ៊ីតាលី​ ដោយ​ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ ម្ចាស់​បទ "Crazy In Love” ទាំង​ពីរ​ត្រូវ​គេ​ប្រទះ​ឃើញ​ ជាមួយ​កូន​ភ្លោះ Rumi និង Sir Carter នៅ​លើ​ទូក​យ៉ាង​សប្បាយ​រីករាយ។

គូស​បញ្ជាក់​ថា​ ទូក​ប្រណិត​ជា​ជា​ទូក​ប្រភេទ Kismet Yacht មាន​តម្លៃ​ដល់​ទៅ​​១៨០​លាន​ដុល្លារ​ឯណោះ ដែល​ក្នុង​នោះ​មាន​​ផ្ទុក​នៅ​បន្ទប់​ជា​ច្រើន​បូក​រួម​ទាំង អាង​ហែល​ទឹក​ និង​កន្លែង​លេង​កីឡា​បាល់​បោះ​ទៀត​ផង។

ទស្សនា​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ទូក​តម្លៃ ១៨០​លាន​ដុល្លារ​នេះ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម