មកដឹង​តម្លៃ​សិក្សា​ ​មហាវិទ្យាល័យ​វិស្វកម្ម​ល្បី​ៗទាំង ៨ នៅ​កម្ពុជា

  • 2018-07-26 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​​ប្រទេស​កម្ពុជា មាន​សាកលវិទ្យាល័យ​ជា​ច្រើន​​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម។ ដោយឡែក​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​ឈ្មោះ​មហាវិទ្យាល័យ​​​វិស្វកម្ម​ល្បី​ៗ​ ៨ ដែល​មាន​ជាទីប្រាថ្នារបស់​សិស្ស​និស្សិត​ស្រលាញ់​មុខវិជ្ជាវិទ្យាសាស្រ្តពិត ថែម​​​ទាំង​បង្ហាញ​ពី​តម្លៃ​សិក្សា​ផង​ដែរ។​

# ១) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ-RUPP៖

RUPP ជាសាកលវិទ្យាល័យមានអាយុកាលជាង ៦០ ឆ្នាំដ៏ល្បីល្បាញូ ក្នុងនោះក៏មានបណ្ដុះបណ្ដាល​​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម​ ដែលមាន​មហាវិទ្យាល័យ​វិទ្យាសាស្រ្តមួយ បែងចែកជាដេប៉ាតឺម៉ង់ដូចជា គណិត រូប គីមី និងជិវវិទ្យា។ ដោយឡែកដេប៉ាតឺម៉ងវិទ្យាសាស្រ្តកុំព្យូទ័រក៏ស្ថិតក្នុងចំណោមនោះដែរ តម្លៃ​សិក្សាថ្នាក់​បរិញ្ញាបត្រគឺ ៥០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

និងមានមហាវិទ្យាល័យ​វិទ្យាសាស្រ្តវិស្វកម្ម​ថ្មី ទើប​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៤ មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួម​មាន៖

  • ជំនាញ​វិស្វកម្ម​ទូរគមនាគមន៍ និង​អេឡិចត្រូនិក
  • ជំនាញ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន
  • ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៦០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
  • ថ្នាក់​អនុបណ្ឌិត៖ មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

#២)  វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា៖

សាលាតិចណូ(ITC) ឬពាក្យពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ល្បី​និង​ចំណាស់​ជាង​គេ ដែល​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ បច្ចេកទេស​និង​វិស្វកម្ម​ ដែលគ្រប់សិស្សមកពីវិទ្យាល័យ​ ជាច្រើនប៉ងមកសិក្សានៅទីនោះមិនតិចជាងពាន់នាក់ទេ ក្នុងមួយឆ្នាំៗ។ ITC មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៧ ក្នុង​នោះ​រួម​មាន៖

  • ទេពកោសល្យ​ គីមី និង​បច្ចេកទេស​អាហារ
  • ទេពកោសល្យ​ស៊ីវិល (សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម)
  • ទេពកោសល្យ​អគ្គិសនី ថាមពល និង​ទូរគមនាគមន៍
  • ទេពកោសល្យ ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ
  • ទេពកោសល្យ ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង
  • ទេពកោសល្យ​ឧស្សាហកម្ម​និង​មេកានិច
  • ទេពកោសល្យ ជនបទ
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា​ចន្លោះ​ពី ៥៥០ ដល់ ៦៥០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ
  • ថ្នាក់​អនុបណ្ឌិត៖ តម្លៃ​សិក្សា​ចន្លោះ​ពី ១ ០០០ ដល់ ១ ២០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

#៣) សាកលវិទ្យាល័យ​ហ្សាម៉ាន់៖

ប្រភព៖ Zaman

សាកលវិទ្យាល័យ​ហ្សាម៉ាន់(Zaman) មាន​មហាវិទ្យាល័យ​វិស្វកម្ម ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ២ ក្នុង​នោះ​រួម​មាន៖

  • ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល
  • ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សាចន្លោះ​ពី ៣ ០០០ ទៅ ៤ ០០០  ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

#៤) សាកលវិទ្យាល័យ​ន័រតុន-Norton៖

ប្រភព៖ Norton

សាកលវិទ្យាល័យ​ន័រតុន មាន​មហាវិទ្យាល័យ​វិស្វកម្ម ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួម​មាន៖

  • ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល
  • ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម
  • ជំនាញវិស្វកម្មអគ្គសនី
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៥០០ ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

#៦) វិទ្យា​ស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន-NIPTICT

អគារ NIPTICT ថ្មី

NIPTICT ជាគ្រឹះស្ថាន​ឧត្ដមសិក្សា​ទើបនឹងបង្កើតឡើងនៅឆ្នាំ ២០១៤ មានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣ គឺ៖

  • ជំនាញពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ភស្តុភារ (E-commerce & Logistics)
  • ជំនាញផ្នែកទូរគមនាគមន៍(Telecoms)
  • ជំនាញផ្នែកតបណ្ដាញ(Networking)
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៦០០ ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

#៦)  វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា-NPIC

រូបភាព៖ NPIC

NPIC ក៏ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ផ្នែកបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយូរឆ្នាំមកហើយ។ កេរ្ត៍ឈ្មោះនិងស្នាដៃល្បីកក្រើក ក៏មិនខុសពីសាកលវិទ្យាល័យខាងលើប៉ុន្មាននោះទេ ជាងនេះទៀត NPIC មាន​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ ដែលគ្រប់គ្រងលើជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ១១ សម្រាប់​ថ្នាក់បរិញ្ញាប័ត្របច្ចេកវិទ្យា ឬវិស្វករក្នុង​នោះ​រួម​មាន៖

  • ជំនាញវិស្វកម្មអគ្គិសនី
  • ជំនាញបច្ចេកវិទ្យាថាមពល
  • ជំនាញទូរគមនាគមន៍
  • ជំនាញវិស្វកម្មអេឡិចត្រូនិច
  • ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល
  • ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម
  • ជំនាញវិស្វកម្មមេកានិក
  • ជំនាញវិស្វកម្មមេកានិករថយន្ត
  • ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ
  • ជំនាញគ្រប់គ្រងបច្ចេកវិទ្យា
  • ថ្នាក់​បរិញ្ញាបត្រ៖ តម្លៃ​សិក្សា ៥០០ ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ មានជំនាញឯកទេស ៨ គឺ៖

  • ជំនាញទូរគមនាគមន៍
  • ជំនាញអគ្គិសនី
  • ជំនាញអេឡិចត្រូនិច
  • ជំនាញសំណង់ស៊ីវិល
  • ជំនាញមេកានិក
  • ជំនាញជួសជុលរថយន្ត
  • ជំនាញបរិក្ខារត្រជាក់
  • ជំនាញព័ត៌មានវិទ្យា

ថ្នាក់បន្តបរិញ្ញាប័ត្របច្ចេកវិទ្យា ឬវិស្វករ(សិក្សា ៥ ឆមាស)៖

  • ជំនាញវិស្វកម្មអគ្គិសនី
  • ជំនាញវិស្វកម្មអេឡិចត្រូនិច
  • ជំនាញ​វិស្វកម្ម​សំណង់​ស៊ី​វិល
  • ជំនាញវិស្វកម្មមេកានិក
  • ជំនាញវិស្វកម្មមេកានិករថយន្ត
  • ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ
  • តម្លៃ​សិក្សាចន្លោះពី ៣០០ ទៅ ៣៥០ ដុលា្លរ​ក្នុង​មួយ​ឆ្នាំ។

#៧) វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស-NTTI

NTTI មាន​មហាវិទ្យាល័យ​វិស្វកម្ម ដែល​មាន​ជំនាញ​ឯកទេស​សំខាន់ៗ​ចំនួន ៥ ក្នុង​នោះ​រួម​មានថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ឡឺ៖

  • ជំនាញព័ត៌មានវិទ្យា
  • ជំនាញសំណង់ស៊ីវិល
  • ជំនាញអេឡិចត្រូនិច
  • ជំនាញអគ្គិសនី
  • ជំនាញស្ថាបត្យកម្ម
  • ថ្នាក់បរិញ្ញាប័ត្រ៖ តម្លៃសិក្សាចន្លោះពី ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយឆ្នាំ។

#៨) វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ​-PPI

រូបភាព៖ PPI
  • មហាវិទ្យាល័យសំណង់ស៊ីវិល

  • ថ្នាក់បរិញ្ញាប័ត្រ៖ តម្លៃសិក្សាចន្លោះពី ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយឆ្នាំ។

ចុច​អានបន្ត​៖

អត្ថបទ៖ រក្សា