ម្ចាស់ហាងនំខេក៖ "ក្នុងអាជីវកម្មបរាជ័យចំណុចណា សិក្សាចំណុចនោះឲ្យបានច្បាស់"
- 2018-07-27 04:04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ហាងនំខេក៖ "ក្នុងអាជីវកម្មបរាជ័យចំណុចណា សិក្សាចំណុចនោះឲ្យបានច្បាស់"
ចន្លោះមិនឃើញ
"ក្នុងអាជីវកម្មបរាជ័យចំណុចណា សិក្សាចំណុចនោះឲ្យបានច្បាស់"។ នេះជាការលើកឡើងរបស់ កញ្ញា ហ៊ុយ សម្ផស្ស វ័យ២២ឆ្នាំ ជាម្ចាស់ហាងនំខេកដ៏ល្បីមួយកន្លែង នៅ ផ្សារ ឈូក ស្រុកឈូក ខេត្តកំពត។
ការបរាជ័យបានក្លាយទៅជារឿងធម្មតាសម្រាប់អ្នករកស៊ី ប៉ុន្ដែអ្នករកស៊ីជោគជ័យ ឬចាស់វស្សា រមែងមានទ្រឹស្ដីមួយ នៅពេលពួកគេបរាជ័យកន្លែង គឺត្រូវសិក្សាកន្លែងនោះឲ្យច្បាស់ ដើម្បីងើបឡើងម្ដងទៀត កុំឲ្យជាន់ដានចាស់។ សម្ផស្សបន្ថែម។
គួររំលឹកថា សម្ផស្ស បានបន្តមុខរបរលក់នំខេកពីម្តាយ នៅឆ្នាំ ២០១៥ បន្ទាប់ពីបានទៅរៀនវិជ្ជាធ្វើនំខេក ពីម្តាយមីងនៅខេត្តក្រចេះ មួយឆ្នាំ។ វត្តមានរបស់សម្ផស្ស បានផ្លាស់ប្ដូរមុខមាត់ថ្មីនៃហាងនំខេក ដែលមិនសូវមានអ្នកស្គាល់នេះ៕
ចុចអាន៖ នរណាមិនល្បី! អ្នកលក់ក៏ស្រស់ស្អាត នំខេកក៏ឆ្ងាញ់ មាននៅស្រុកឈូក ខេត្តកំពត