អ្នកគាំទ្រមិនតិចជាង​៣សែននាក់​ចូល​រួមហែបក្សចំនួនពីរ​នៅ​ភ្នំពេញសម្រាប់​ថ្ងៃឃោសនា​ចុងក្រោយ

  • 2018-07-27 07:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​យោចណាស់​មាន​គណបក្ស​ចំនួនពីរ​បាន​បើក​យុទ្ធនាការ​ឃោសនារកសំឡេង​ឆ្នោត​ជាទ្រង់ទ្រាយ​ធំនៅ​ថ្ងៃចុងក្រោយ​នៃ​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​នាថ្ងៃនេះ។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិបតេយ្យ (LDP) បាន​ជួប​ជុំអ្នកគាំទ្រ​របស់​ខ្លួន​នៅ​ផ្លូវ​៦០ម៉ែត្រ ដោយ​មានអ្នក​ចូល​រួម​ប្រ​មាណជា​៧​ម៉ឺន​នាក់។ ចំណែក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​វិញ បាន​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​កោះពេជ្រ ដែលមានអ្នក​ចូល​រួមប្រមាណជា​២៥​ម៉ឺ​នាក់។

គួរ​បញ្ជាក់ថា​ការ​បោះឆ្នោត​នឹង​ប្រ​ព្រឹត្តទៅ​នៅថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដោយមាន​គណបក្ស​ចូលរួម​ប្រ​កួត​ប្រ​ជែង​ចំនួន២០​។

-បួនចំណុចគួរ​ដឹង​ មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់

ខាង​ក្រោមនេះ​ជា​ទិដ្ឋភាព​នៃសកម្មភាព​ខ្លះៗរបស់​គណបក្ស​ទាំងពីរ៖

គណបក្សប្រ​ជាជនកម្ពុជា

(គណបក្ស​ប្រជាជនជួបជុំនៅកោះពេជ្រព្រឹក​មិញ​)

គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

(គណបក្ស​សម្ព័ន្ធដើម្បីប្រ​ជាធិបតេយ្យជួបជុំនៅផ្លូវ៦០ម៉ែត្រ​ព្រឹក​មិញ)

អត្ថបទ៖ ទូច សុខា